ពលរដ្ឋ​មួយ​ចំនួន​ចាត់​ទុក​ថា​លោក សម រង្ស៊ី លាលែង​ពី​តំណែង​ជា​ជម្រើស​ត្រឹមត្រូវ

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ដឹក​នាំ​បាតុករ​ហែ​ក្បួន​បាតុកម្ម​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ដឹក​នាំ​បាតុករ​ហែ​ក្បួន​បាតុកម្ម​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។ (RFA/Yeang Socheametta)

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ក្នុង​ខេត្ត-រាជធានី បាន​សម្ដែង​មតិ​ប្រហាក់​ប្រហែល​គ្នា​ជុំវិញ​រឿង​លោក សម រង្ស៊ី លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ប្រជាពលរដ្ឋ​ភាគច្រើន​ថា​ពួក​គាត់​សោកស្ដាយ​ចំពោះ​ការ​លាលែង​នេះ ប៉ុន្តែ​ពួក​គាត់​ចាត់​ទុក​ការ​លាលែង​ពី​ប្រធាន​បក្ស​នេះ គឺ​ជា​ជម្រើស​ត្រឹមត្រូវ​ដើម្បី​បន្ត​ជីវិត​នយោបាយ​គណបក្ស​ប្រឆាំង។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​សូវ​ភ្ញាក់​ផ្អើល​ប៉ុន្មាន​ទេ​ចំពោះ​រឿងរ៉ាវ​លោក សម រង្ស៊ី លាឈប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ស្ថានភាព​នយោបាយ​កំពុង​តានតឹង និង​បក្ស​កាន់​អំណាច​កំពុង​រៀបចំ​គម្រោង​បង្កើត​ច្បាប់​ដោយ​ចង់​យក​គំរូ​តាម​ប្រទេស​ថៃ ដែល​កំណត់​ថា បើ​ប្រធាន​គណបក្ស​ណា​មាន​ទោស​ធ្ងន់ធ្ងរ ត្រូវ​រំលាយ​គណបក្ស​ចោល។

កំពុង​អង្គុយ​ចិត​ត្រយូងចេក​លក់​នំ​បញ្ចុក​នៅ​ក្រោយ​ផ្សារ​អូឡាំពិក ជីដូន​ចាស់​ម្នាក់​រៀបរាប់​ថា ការ​លាលែង​ពី​ប្រធាន​គណបក្ស​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ជា​ជម្រើស​ត្រឹមត្រូវ ព្រោះ​បើ​លោក សម រង្ស៊ី មិន​លាឈប់​ទេ គឺ​គូបដិបក្ខ​ដែល​មាន​អំណាច នៅ​តែ​តាម​រុកកួន​ធ្វើ​បាប​ដដែល៖ «»។

រីឯ​បុរស​សម្បុរ​ស្រអែម កំពុង​អង្គុយ​លើ​ម៉ូតូ​អាន​កាសែត លោក អៀម សំអូន មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប មាន​ប្រសាសន៍​ថា រូប​គាត់​ពិត​ជា​សោកស្ដាយ​ចំពោះ​ការ​លាលែង​របស់​លោក សម រង្ស៊ី ព្រោះ​លោក​យល់​ថា លោក សម រង្ស៊ី ជា​អ្នក​នយោបាយ​ស្នេហា​ជាតិ​ម្នាក់។ ទោះ​យ៉ាង​ណា លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​លោក សម រង្ស៊ី នៅ​ធ្វើ​ជា​ប្រធាន​បក្ស​ក្តី ក៏​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ដោយសារ​ត្រូវ​បាន​គេ​គាប​សង្កត់​គ្រប់​ពេល ដូច្នេះ​ការ​ចាកចេញ​នេះ គឺ​ជា​ជម្រើស​ល្អ៖ «»។

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ព្រះតេជព្រះគុណ​មួយ​អង្គ​ដែល​គង់​នៅ​វត្ត​មហាមន្ត្រី មាន​ថេរ​ដីកា​ថា ការ​លាលែង​ពី​ប្រធាន​បក្ស​នេះ គឺ​ជា​គំរូ និង​ជា​យុទ្ធសាស្ត្រ​ល្អ​មួយ​ដើម្បី​ជួយ​ស្រោចស្រង់​គណបក្ស​សង្គ្រោះ​ជាតិ។ ព្រះតេជព្រះគុណ​បន្ថែម​ថា ទោះ​បី​ជា​គ្មាន​វត្តមាន​លោក សម រង្ស៊ី ក៏​ប្រជាពលរដ្ឋ​នៅ​តែ​ស្រឡាញ់ និង​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដដែល៖ «»។

ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​មួយ​ចំនួន​ទៀត បាន​ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ទាំង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ថា ការ​លាលែង​របស់​លោក សម រង្ស៊ី នេះ គឺ​ជា​រឿង​មិន​នឹក​ស្មាន​ដល់៖ «»។

ចំពោះ​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​ខេត្ត​សៀមរាប វិញ​យល់​ថា ការ​លាលែង​របស់​លោក សម រង្ស៊ី នេះ គឺ​ដោយសារ​រដ្ឋាភិបាល​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​អាច​នឹង​រាំង​ខ្ទប់​មិន​ឲ្យ​លោក សម រង្ស៊ី បន្ត​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់ ក្នុង​សំណុំ​រឿង​ផ្សេង​គ្នា​ដែល​ប្ដឹង​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ។ លោក​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់ ដែល​អ្នក​នយោបាយ​ខ្មែរ​មិន​ចេះ​រួបរួម​គ្នា​ដើម្បី​ប្រទេស​ជាតិ៖ «»។

ដោយឡែក​លោក រស់ លីន ជា​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​បង្កើនផល ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​ថា ទោះ​បី​ជា​គ្មាន​វត្តមាន​លោក សម រង្ស៊ី ប៉ុន្តែ​បក្ស​ប្រឆាំង​ត្រូវ​តែ​មាន​ត​ទៀត៖ «»។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ វិញ ក៏​បង្ហាញ​ទស្សនៈ​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ៖ «»។

មតិ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​ចង់​ឲ្យ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ឈ្លោះ​ប្រកែក​គ្នា ភ្លេច​គិត​ដោះស្រាយ​បញ្ហា​ជាតិ​នោះ​ទេ។ ពួក​គាត់​ថា បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​គាប​សង្កាត់​គ្រប់​ពេល​ក៏ដោយ​ចុះ ប៉ុន្តែ​ប្រជាប្រិយភាព​បក្ស​នេះ​មិន​ថមថយ​ឡើយ ហើយ​ការ​បោះឆ្នោត​ខាង​មុខ​នេះ នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា បក្ស​ណា​ដែល​ធ្វើ​បាប​គេ និង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​រាស្ត្រ​នោះ នឹង​ទទួល​ទណ្ឌកម្ម​ពី​ប្រជាពលរដ្ឋ​យ៉ាង​ណា​ខ្លះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។