កិច្ចប្រជុំ​ស្តី​ពី​«​វិបត្តិនយោបាយ​និង​​សង្គម​នៅ​កម្ពុជា​»នៅ​រដ្ឋធានីវ៉ាស៊ីនតុន

កិច្ចប្រជុំ​នេះ​ នឹង​ពិនិត្យ​មើល​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ការងារ​ផ្សេងៗ​ទៀត​ ទាក់ទង​នឹង​ការ​រៀបចំ​ការ​បោះឆ្នោត​សកល​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៨​ ខែ​កក្កដា​ ខាងមុខ​។

0:00 / 0:00

គណៈកម្មាធិការ​សភា​សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​កិច្ចការ​បរទេស​ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ នៅ​ថ្ងៃ​អង្គារ​ ទី៩​ ខែ​កក្កដា​ នៅ​រដ្ឋធានីវ៉ាស៊ីនតុន​ ស្តីពី​«​វិបត្តិ​នយោបាយ​និង​សង្គម​នៅ​កម្ពុជា​»​។ កិច្ចប្រជុំ​នេះ​ នឹង​ពិនិត្យ​មើល​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ការងារ​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​ការ​រៀបចំ​ការ​បោះឆ្នោត​សកល​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៨​ ខែ​កក្កដា ​ខាងមុខ​។

ពលរដ្ឋ​ខ្មែរ​ដែល​ចូលរួម​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ​ គឺ​មក​ពី​បណ្តាញ​ពលរដ្ឋខ្មែរ​សំរាប់​កម្ពុជា​ (The Khmer People Network for Cambodia=KPNC) ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​សមាជិក​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ នៅ​សហរដ្ឋអាមេរិក​ និង​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​។​ គោលបំណង​នៃ​បណ្តាញ​ពលរដ្ឋ​ខ្មែរ​សំរាប់​កម្ពុជា​ គឺ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១​។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។