ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភា បង្ហាញថាផែនទី៤ប្រភពពីរដ្ឋាភិបាល គណបក្សសង្គ្រោះជាតិ បណ្ណាល័យបារាំង និងផែនទីពីបណ្ណាល័យសហរដ្ឋអាមេរិក ជាផែនទីតែមួយ ដែលបោះពុម្ពនៅឆ្នាំ ១៩៥២ និងលេខសម្គាល់ ២២០W ដូចគ្នា។
បន្ទាប់ពីការបង្ហាញរបស់ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភា នៅថ្ងៃទី១១ សីហា រាជបណ្ឌិត្យសភានឹងធ្វើលិខិតបញ្ជាក់ជូនទៅរដ្ឋសភា ដើម្បីបានជ្រាប។
បន្តទៀតក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភា នឹងចុះពិនិត្យផ្ទាល់ទៅតាមបណ្ដោយបង្គោលព្រំដែន ថាខុស ឬដូចនឹងផែនទី។
ចំណែកផែនទីដែលកម្ពុជាបានទទួលពីអង្គការសហប្រជាជាតិ ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភា បញ្ជាក់ថា មិនមែនផែនទីដែលកម្ពុជាតម្កល់នៅឆ្នាំ១៩៦២-១៩៦៤ឡើយ តែជាផែនទីដែលកម្ពុជា បានដាក់ពាក្យប្ដឹងប្រទេសវៀតណាម ដែលធ្លាប់ឈ្លានពានដែនអាកាស ដែនគោក និងដែនទឹកកម្ពុជា នៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩។
ចុចដើម្បីស្ដាប់វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី អំពីបញ្ហានេះ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។