អង្គការអន្តរជាតិខាងការងារ អាយឡូ (ILO) នៅថ្ងៃទី២៣ ធ្នូ អំពាវនាវដល់គ្រប់ភាគី ឲ្យដោះស្រាយជម្លោះនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ដោយការសន្ទនាតាមគោលការណ៍របស់ អាយឡូ ហើយស្នើឲ្យដោះស្រាយបញ្ហាដោយសន្តិភាព ជៀសវាងហិង្សា។
អាយឡូ ថ្លែងថា រោងចក្រកាត់ដេរ គឺជាប្រភពសំខាន់នៃការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើន។ អាយឡូ បន្តថា វិស័យកាត់ដេរ រួមចំណែកសំខាន់ក្នុងការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជា ការវិនិយោគដោយផ្ទាល់ពីបរទេសដែលជួយបង្កើនការវិនិយោគពាណិជ្ជកម្ម។
អាយឡូ អះអាងថា ភាពតានតឹងនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ប្រសិនបើមិនដោះស្រាយដោយត្រឹមត្រូវ និងមានប្រសិទ្ធភាពទេនោះ អាចបណ្ដាលឲ្យវិនិយោគិនព្រួយបារម្ភ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។