ក្រុមហ៊ុនរថយន្តក្រុងថៃឈ្មោះ ណាក់ឃនឆៃអ៊ែ (Nakhonchai Air) គ្រោងបើកសេវារថយន្តក្រុងពីរខ្សែ ពីថៃមកកម្ពុជា គឺពីក្រុងបាងកកមកសៀមរាប បាងកកមកភ្នំពេញ និងពីភ្នំពេញទៅក្រុង ហូរ ជីមិញ ប្រទេសវៀតណាម នៅដើមឆ្នាំក្រោយនេះ។
តំណាងក្រុមហ៊ុននេះ គ្រោងមកពិភាក្សាជាមួយភាគីកម្ពុជា នៅខែកញ្ញា ខាងមុខនេះ ក្នុងនោះបានត្រៀមរថយន្តចំនួន ១០គ្រឿងជាស្រេចសម្រាប់រត់លើផ្លូវទាំងបីខ្សែ នេះបើតាមកាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយថ្ងៃទី៣១ កក្កដា។
នេះជាលើកដំបូងហើយដែល ក្រុមហ៊ុនណាក់ឃនឆៃអ៊ែ រៀបចំបើកផ្លូវរថយន្តក្រុងរត់មកកម្ពុជា។ កាសែតថៃដដែលឲ្យដឹងថា ក្រុមហ៊ុនណាក់ឃនឆៃអ៊ែ មិនត្រឹមតែមានគម្រោងបើកផ្លូវរត់មកកម្ពុជា និងវៀតណាមទេ តែនឹងបើកផ្លូវរត់ទៅប្រទេសឡាវ និងមីយ៉ាន់ម៉ា ឬភូមា ទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។