គម្រោងអនុវត្តន៍វិធានការនេះ នៅស្របពេលដែលប្រជាពលរដ្ឋខ្មែរជាច្រើន នៅតែនាំគ្នាឆ្លងដែន ខុសច្បាប់ចូលទៅកាប់ឈើក្នុងទឹកដីថៃ បណ្ដាលឱ្យមានអ្នករងរបួស និងស្លាប់ ដោយសារតែទាហានថៃ បាញ់នៅឡើយ។
មន្ត្រីប៉ូលិសស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ទាហានការពារព្រំដែនថៃ ខេត្តស៊ីសាកេត បានបាញ់រះបណ្ដាលឱ្យអ្នកភូមិខ្មែរម្នាក់ស្លាប់ និង ៤នាក់ផ្សេងទៀតរបួស ហើយយ៉ាងហោចណាស់ក៏មានមនុស្សមួយចំនួនទៀតបាត់ខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅ។
អធិការនគរបាលស្រុកត្រពាំងប្រាសាទ គឺលោក កែវ តាន់។ លោកបានមានប្រសាសន៍កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ថា កម្លាំងរបស់លោកបានជួបប្រជាពលរដ្ឋខ្មែរចំនួនបីនាក់ ដែលរងរបួសដោយសារទាហានថៃ បាញ់។ មន្ត្រីដដែលបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា កងទាហាន និងមេព្រៃថៃ បានបាញ់រះទៅលើអ្នកភូមិខ្មែរជាច្រើននាក់ ដែលបានឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងតំបន់ឧទ្យានជាតិឈ្មោះឃុនហាន នៃឃុំកន្ត្រូម ស្រុកឃុនហាន ខេត្តស៊ីសាកេត របស់ថៃ ចម្ងាយប្រមាណពី ៨-១០គីឡូម៉ែត្រពីព្រំដែនខ្មែរនៃច្រកចំបក់កោង។
លោក កែវ តាន់៖ «យើងបានព័ត៌មានពីប្រជាពលរដ្ឋដែលគាត់ឡើងហ្នឹងស្លាប់ម្នាក់ ហើយរបួសដែលយើងបានជួយយកមកពេទ្យ ៣នាក់ ក្នុងចំណោម ៤នាក់ គាត់ស្រាលគាត់រត់ទៅបាត់។ គ្រោះថ្នាក់ហ្នឹងគឺនៅព្រឹកព្រលឹម ភ្លឺស្រាងៗឡើងថ្ងៃទី២៥ ខែឧសភា មិនទាន់បានអីវ៉ាន់ផង»។
កាលពីថ្ងៃទី២៦ ខែឧសភា កម្លាំងប៉ូលិសស្រុកត្រពាំងប្រាសាទ បានដើរល្បាតនៅតាមបន្ទាត់ ព្រំដែនខ្មែរជិតតំបន់បាញ់រះនោះ ហើយបានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៥នាក់ដែលកំពុងអូសឈើគ្រញូងចេញពីទឹកដីថៃ និង ៧នាក់ផ្សេងទៀត កំពុងព្យាយាមនាំគ្នាឆ្លងដែនចូលទៅក្នុងទឹកដីថៃ។
អាជ្ញាធរខេត្តឧត្តរមានជ័យ យល់ថា ការដែលប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែព្យាយាមនាំគ្នាឆ្លងដែនទៅកាប់ឈើគ្រញូងមកលក់ដូរ គឺបានធ្វើឱ្យមានបញ្ហាជាច្រើន។
អភិបាលខេត្តឧត្តរមានជ័យ លោកឧត្ដមសេនីយ៍ ស ថាវី បានមានប្រសាសន៍ថា ចំពោះរូបលោកដែលទើបតែឡើងកាន់តំណែងថ្មី គឺកំពុងតែចាត់វិធានការទប់ស្កាត់បញ្ហានេះឱ្យបានហ្មត់ចត់ទៅតាមបទបញ្ជាលេខ ០២ ដែលរដ្ឋាភិបាលទើបតែចេញ។
អភិបាលខេត្តដដែលបានឱ្យដឹងថា លោកកំពុងរៀបចំប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំ វិធានការរឹតបន្តឹងការឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ឱ្យមានប្រសិទ្ធភាព៖ «ខ្ញុំកំពុងតែពិនិត្យមើល តើប្រជាពលរដ្ឋនៅក្នុងស្រុកហ្នឹងពិតប្រាកដដែរ ឬក៏គាត់ហ្នឹងចំណាកស្រុក? បើគាត់នៅក្នុងហ្នឹង ខ្ញុំទាក់ទងជាមួយក្រុមហ៊ុនដែលនៅក្នុងខេត្តរបស់ខ្ញុំនេះ ដើម្បីរកការងារឱ្យគាត់ធ្វើ ណែនាំគាត់កុំឱ្យធ្វើចំណាកស្រុកខុសច្បាប់។ អ៊ីចឹងវាមានបញ្ហាច្រើន ការបាត់ខ្លួន ការគេចាប់ គេធ្វើទារណ្ឌកម្មអី យើងអត់បានដឹង»។
កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ ទាហានការពារព្រំដែនថៃ នៃស្រុកឃុនហាន ខេត្តស៊ីសាកេត ចាប់ខ្លួន ប្រជាពលរដ្ឋខ្មែរ ២នាក់ ដែលឆ្លងដែនទៅកាប់ឈើគ្រញូងនោះ។
ប្រជាពលរដ្ឋម្នាក់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បានអះអាងថា នៅច្រកព្រំដែនចំបក់កោង គឺប្រជាពលរដ្ឋខ្មែរមកពីខេត្តផ្សេងៗ រួមនិងអ្នកភូមិជាប់ព្រំដែនខ្លះផង នៅតែនាំគ្នាឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ។ បញ្ហាដែលប្រជាពលរដ្ឋខ្មែរនៅតែនាំគ្នាឆ្លងដែន ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ គឺដោយសារតែមានឈ្មួញខ្លះនៅតែចាំទទួលទិញឈើនោះពីប្រជាពលរដ្ឋក្នុងតម្លៃប្រមាណពី ៥ ទៅ ១០ដុល្លារអាមេរិកក្នុង១គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។