មិនតែប៉ុណ្ណោះ មានកម្មករប្រមាណជា ៥០នាក់ ដែលបានចូលក្នុងរោងចក្រ ត្រូវបានតំណាងខាងរោងចក្របង្ខំឱ្យពួកគាត់ផ្ដិតមេដៃ ដើម្បីព្រមទទួលយកប្រាក់ខែគោល ១០០ដុល្លារ ដែលខាងក្រសួងបានកំណត់កាលពីពេលថ្មីៗនោះ។
ប្រធានសហភាពសហជីពកម្ពុជា លោក ចន ធាង បានឱ្យដឹងថា ក្រុមកម្មករបានទៅជួបជុំនៅមុខរោងចក្រ ហើយត្រូវខាងសមត្ថកិច្ចប៉ូលិសបង្ខំឱ្យចូលធ្វើការ ប៉ុន្តែកម្មករមិនព្រមចូល។ លោកបន្តថា គម្រោងពួកគាត់ដែលជួបជុំហ្នឹង គិតថាមានការហែក្បួន ប៉ុន្តែដោយឃើញសមត្ថកិច្ចជាច្រើននាក់ប្រដាប់ដោយខែល និងដំបង មិនតែប៉ុណ្ណោះក៏ឃើញមានទាហានដែលប្រដាប់ដោយកាំភ្លើង ជិះរថយន្តចូលបន្ទាយ ទើបធ្វើឱ្យពួកគាត់មានការភ័យខ្លាច ក៏សម្រេចចិត្តរំសាយក្រុមកម្មករនៅម៉ោងប្រមាណជា ១០ព្រឹក។
លោក ចន ធាង៖ «ដោយសារមើលទៅដូចមានភាពតឹងតែងពេក។ តឹងតែងយ៉ាងម៉េចបាទ? ដោយសារតែការមើលទៅ ប្រសិនបើយើងធ្វើអីមួយដង្ហែអីមួយមានការប៉ះទង្គិចជាមួយអាជ្ញាធរហើយ។ ពីព្រោះអាជ្ញាធរគាត់យកមកហាក់ដូចជាមានការគំរាមកំហែងដល់កម្មករកម្មការិនី។ គម្រោងបម្រុងថាបិទផ្លូវ ឬដង្ហែ ឬយ៉ាងម៉េចបាទ? បាទគម្រោងព្រឹកមិញខ្ញុំរៀបចំថានឹងដង្ហែដែរ តែដោយសារមានការទប់ស្កាត់ច្រើនពេកខ្ញុំអាចផ្អាក»។
លោក ចន ធាង បញ្ជាក់ទៀតថា នឹងមានការជួបជុំគ្នាឡើងវិញនៅថ្ងៃទី៦ មករា ខាងមុខបន្តទៀត រហូតដល់ការទាមទាររបស់ពួកគាត់ចំពោះរឿងប្រាក់ខែគោល ១៦០ដុល្លារបានសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។