បទកាកគតិ
១. ក្រោកពីព្រលឹម ទឹកមុខញញឹម សង្ឃឹមផលថ្មី ផលពីកិច្ចការ ណាស្រស់ពិសី ទឹមគោក្របី ភ្ជួររាស់ដកស្ទូង។
២. ទេសភាពល្អស្រស់ មើលឃើញទាំងអស់ លិចកើតជើងត្បូង បក្សាបក្សី ហិចហើរទាំងហ្វូង សំឡេងតាំងតូង អ្នកភូមិគ្រប់គ្នា។
៣. ទាំងនៅស្រុកស្រែ រាស្ត្រខ្មែរអ៊ូអែ ដូចនៅស្រុកផ្សារ ប្រកបរបរ ខិតខំម្នីម្នា សន្សំផលធារ មិនចាញ់ចម្ការ។
៤. អ្នកខ្លះទូលលី ខិតខំរកស៊ី ចិញ្ចឹមអាត្មា សែងរែករាល់ថ្ងៃ មិនត្អូញឡើយណា ផ្គត់ផ្គង់គ្រួសារ ឲ្យបានចម្រើន។
៥. អ្នកខ្លះដឹកឌុប មិនចេះឈរឈប់ ភោគផលជាច្រើន ទិញលក់យកប្រាក់ បង្កបង្កើន ចំណេញបានកើន ល្បីល្បាញបូរី។
៦. ឯរូបខ្ញុំវិញ ព្រឹកឡើងទន្ទេញ មេរៀនចាស់ថ្មី ប្រឹងស្រាយលំហាត់ ទាំងវែងទាំងខ្លី ឲ្យយល់អត្ថន័យ ស្រាយអស់បញ្ហា។
៧. ប្រទេសសុខសាន្ត រាស្ត្រខ្មែរចង់បាន ចម្រើនរដ្ឋា ចង់បានសេរី ប្រសើរថ្លៃថ្លា ចង់ចូលសិក្សា ឲ្យបានគ្រប់គ្នា៕៚
ភ្នំពេញ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១១