ច្រកចេញចូលរវាងប្រទេសកម្ពុជា និងវៀតណាម បានបើកឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរចេញចូលដោយសេរី ក្នុងគោលបំណងទេសចរណ៍ ឬធ្វើជំនួញជួញដូរផ្សេងៗ ពិសេសទៅទៀតនោះ ជនជាតិវៀតណាម ចូលមកកម្ពុជា មានចំនួនរាប់សែននាក់នៅក្នុងឆ្នាំ២០១២។
ក៏ប៉ុន្តែ ទោះបីជាយ៉ាងនេះក្ដី ភាពងាយស្រួលចេញចូលនៅចក្រព្រំដែនកម្ពុជា-វៀតណាម នេះ អាជ្ញាធរវៀតណាម បានបង្កការលំបាកដល់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមមួយចំនួន មិនបើកឲ្យចូលទៅវៀតណាម ដោយសេរីនោះទេ មានអ្នកខ្លះត្រូវបានអាជ្ញាធរឃាត់ខ្លួនសួរនាំ មុនឆ្លងទៅលេងនៅវៀតណាម ហើយមានអ្នកខ្លះទៀត វៀតណាម មិនអនុញ្ញាតឲ្យចូលទៅវៀតណាម នោះឡើយ ដូចជាករណីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីពេលថ្មីៗនេះជាដើម។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ទីន ហ្សាការីយ៉ា ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។