អាជ្ញាយុកាល​នៃ​បណ្ដឹង​អាជ្ញា

ការ​ដាក់​ពាក្យ​ប្ដឹង​របស់​ជន​រងគ្រោះ​ទៅ​តុលាការ អំពី​ជនល្មើស ឬ​បទល្មើស​នានា មាន​ចែង​នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ បណ្ដឹង​នោះ​មាន​ចែក​ចេញ​ជា ២ គឺ​បណ្ដឹង​អាជ្ញា និង​បណ្ដឹង​រដ្ឋប្បវេណី។

0:00 / 0:00

បណ្ដឹង​អាជ្ញា​មាន​គោលបំណង​ពិនិត្យ​អត្ថិភាព​នៃ​បទល្មើស បង្ហាញ​ឲ្យ​ឃើញ​ពិរុទ្ធភាព​នៃ​ជនល្មើស និង​ផ្ដន្ទាទោស​ជន​នេះ​តាម​ច្បាប់​កំណត់។ ចំណែក​បណ្ដឹង​រដ្ឋប្បវេណី មាន​គោល​បំណង​ជួសជុល​ការ​ខូចខាត ដែល​បណ្ដាល​មក​ពី​អំពើ​ល្មើស​ដល់​ភាគី​រងគ្រោះ ហើយ​មាន​គោល​បំណង​ឲ្យ​អ្នក​រង​គ្រោះ​បាន​ទទួល​សំណង​ជំងឺ​ចិត្ត និង​ការ​ខូចខាត​ដែល​ខ្លួន​បាន​ទទួល។

មាន​ប្រជាពលរដ្ឋ​ខ្លះ​មាន​ចម្ងល់​ថា តើ​គេ​អាច​ដាក់​ពាក្យ​ប្ដឹង​នៅ​ពេល​ណា​បាន?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក កែវ និមល លើក​យក​មតិ​អ្នក​ច្បាប់ និង​ខ្លឹមសារ​ច្បាប់៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។