បញ្ហា​ប្ដី​ប្រពន្ធ​រស់​នៅ​ដោយ​មិន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍

ស្ត្រី និង​បុរស​ជា​ច្រើន​នាក់​នៅ​កម្ពុជា បាន​រួម​រស់​ជាមួយ​គ្នា​នៅ​ក្នុង​ផ្ទះ​តែ​មួយ​ដូចជា​ប្តី​ប្រពន្ធ អ្នក​ខ្លះ​ថែម​ទាំង​មាន​ទាំង​កូន​ទៀត​ផង ប៉ុន្តែ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​ទៅ​តាម​ប្រពៃណី​ឡើយ។

0:00 / 0:00

នៅ​ក្នុង​សៀវភៅ​គ្រួសារ ឬ​ប័ណ្ណ​ស្នាក់នៅ​តាម​ភូមិ សង្កាត់​នានា នគរបាល​ស្ថិតិ​តែងតែ​ចុះ​ក្នុង​សៀវភៅ​គ្រួសារ ឬ​ប័ណ្ណ​ស្នាក់​នៅ​ជា​ថា ជា​ប្ដី និង​ប្រពន្ធ ចំពោះ​មនុស្ស​ប្រុស និង​ស្រី​ដែល​អះអាង​ថា ពួកគេ​ជា​មេ​គ្រួសារ និង​មាន​ទំនាក់ទំនង​ជា​ប្ដី​ប្រពន្ធ​ជាមួយ​គ្នា។ មាន​អ្នក​ខ្លះ​បាន​រៀបការ​មែន តែ​មិន​បាន​ទៅ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ ឬ​ហៅ​ថា អេតាស៊ីវិល​នោះ​ឡើយ។

តើ​ការ​រស់​នៅ​របស់​ពួក​គាត់​ទាំង​នេះ មាន​ជួប​បញ្ហា​អ្វី​ខ្លះ ឬ​ត្រូវ​ដោះស្រាយ​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​ដែល​មាន​ជម្លោះ​ទាស់​ទែង​គ្នា​នោះ?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក កែវ និមល ជុំវិញ​បញ្ហា​នេះ៖

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។