លោក ហ៊ុន សែន និយាយថា វៀតណាមមកសង្គ្រោះ មិនមែនមកឈ្លានពានកម្ពុជាទេ
លោក ហ៊ុន សែន បានលើកឡើងថា លោកត្រូវតែការពារប្រវត្តិសាស្ដ្រពិតដែលវៀតណាមមិនមានបំណងលេបត្របាក់យកកម្ពុជាឡើយ។
កងទ័ពកម្ពុជា-ចិនប្រកាសធ្វើសមយុទ្ធទ្រង់ទ្រាយកាន់តែធំដូចការគ្រោងទុក
កងទ័ពកម្ពុជាជាង១ពាន់នាក់ និងកងទ័ពរំដោះប្រជាជនចិនជាង៨រយនាក់ នឹងធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥។
សង្គមស៊ីវិលថាការបញ្ជាទិញទំនិញពីកម្ពុជានឹងធ្លាក់ចុះ ខណៈម៉ាកយីហោល្បីៗដាក់លិខិតទៅត្រាំ
ក្រុមហ៊ុនម៉ាកយីហោល្បីៗ ជាង៧០ បានរួមគ្នាដាក់លិខិតស្នើទៅរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) សុំលើកលែងពន្ធ។
មន្ត្រីបក្សប្រឆាំងថា ការដកទ័ពកម្ពុជាពីប្រាសាទតាមាន់ធំ នឹងធ្វើឱ្យប្រាសាទនេះបាត់បង់ទៅថៃ
មន្ត្រីបក្សប្រឆាំងបារម្ភថា កងទ័ពថៃអាចវិលមកបោះទីតាំងកាន់កាប់ប្រាសាទតាមាន់ធំ ហើយលែងអនុញ្ញាតឱ្យកងទ័ពខ្មែរចូលទៅទីនោះ។
សកម្មជនរកឃើញថា ដែនជម្រកសត្វព្រៃព្រះរការកំពុងរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ
សកម្មជនថា ក្រុមជនល្មើសបានចូលទៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ដើម្បីអារឈើទាំងយប់ទាំងថ្ងៃ។
កម្ពុជាបិទការនាំចូលសត្វ និងផលិតផលសាច់ពីប្រទេសថៃដើម្បីទប់ស្កាត់ការរាលដាលជំងឺឈាមខ្មៅ
ក្រសួងកសិកម្មហាមឃាត់ជាបណ្ដោះអាសន្ន ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់ជាមួយប្រទេសថៃ។
តុលាការសម្រេចដកហូតសិទ្ធិធ្វើនយោបាយមួយជីវិតពីលោក រ៉ុង ឈុន និងផ្ដន្ទាទោស៤ឆ្នាំ
លោក រ៉ុង ឈុន បានលើកឡើងថា ការសម្រេចរបស់តុលាការដកហូតសិទ្ធិធ្វើនយោបាយរបស់លោកមួយជីវិត ជារឿងអយុត្តិធម៌ និងជារឿងនយោបាយ។
អាមេរិកថា ក្រុមហ៊ុនហួយវ័នគ្រុបនៅកម្ពុជា ជាបណ្ដាញលាងកខ្វក់ដ៏ធំឱ្យក្រុមឧក្រិដ្ឋជន
លោក ហ៊ុន តូ ប្រធានក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ជាក្រុមហ៊ុនបុត្តសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ហួយវ័ន គ្រុប។