ខ្មែររស់នៅក្បែរទីក្រុងវ៉ាស៊ីនតោន (Washington DC) សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៦ ខែមករា ម្សិលមិញ បានជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសល និងអំពាវនាវរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា នៅវត្តព្រះពុទ្ធរង្សី នៃរដ្ឋញូវជើស៊ី (New Jersey)។
ពួកគាត់ទទូចឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាប់ជនសង្ស័យ ២រូបគឺ ពេជ្រ គឹមស្រ៊ិន និង លី រតនរស្មី ទៅឱ្យអាជ្ញាធរថៃ ដើម្បីបន្តនីតិវិធី។
ជាមួយគ្នានេះពួកគាត់ក៏អំពាវនាវដល់រដ្ឋាភិបាលបារាំងឱ្យដាក់សំណើផ្លូវការទៅរដ្ឋាភិបាលកម្ពុជាឱ្យចាប់ជនសង្ស័យ ២រូបនេះ ដើម្បីធានាផ្ដល់យុត្តិធម៌ដល់លោក លិម គិមយ៉ា។
សូមស្ដាប់សេចក្ដីរាយការណ៍របស់ លោក ទីន ហ្សាការីយ៉ា ដែលបានទៅយកព័ត៌មាននៅទីតាំងផ្ទាល់៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។