រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយ អូស្ទីន (Lloyd Austin) បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រជាលក្ខណៈទ្វេភាគីមកកម្ពុជា រយៈពេល១ថ្ងៃហើយ កាលពីថ្ងៃទី៤ ខែមិថុនា។
ក្រសួងការពារជាតិអាមេរិក ឱ្យដឹងថា លោកបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន, រដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា និងជួបនិស្សិតយោធានៃសាលាបណ្ឌិត្យសភាកងទ័ពជើងគោក West Point និងសាលាបណ្ឌិត្យសភាកងទ័ពជើងអាកាសអាមេរិក ដែលកំពុងផ្លាស់ប្ដូរទស្សនកិច្ចសិក្សានៅកម្ពុជា។
ក្នុងជំនួបជាមួយក្រុមមេដឹកនាំកម្ពុជា លោក ឡូយ អូស្ទីន បានពិភាក្សាពីឱកាសដើម្បីពង្រឹងទំនាក់ទំនងវិស័យការពារជាតិទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ ភាគីទាំងពីរបានព្រមព្រៀងបន្តឡើងវិញនូវកម្មវិធីផ្លាស់ប្ដូរការបណ្ដុះបណ្ដាលយោធាលើការជួយសង្គ្រោះគ្រោះមហន្តរាយ និងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងការបណ្ដុះបណ្ដាលលើការងារដោះមីន និងគ្រាប់មិនផ្ទុះ។
សូមលោកអ្នកនាងចុចស្ដាប់សំឡេងរាយការណ៍លម្អិតបន្ថែមរបស់លោក មាន ឫទ្ធិ ជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចនេះ តាមរយៈការសាកសួរដោយអ្នកស្រី សុ ជីវី ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។