អាជ្ញាធរ​ខេត្ត​សៀមរាប​ជូន​ដំណឹង​ប្រាប់​ពលរដ្ឋ​ពី​ការ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​របស់​យោធា​ក្នុង​ស្រុក​ស្វាយលើ

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ជូន​ដំណឹង​ប្រាប់​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​ ពី​ការ​បាញ់​គ្រាប់​ពិត​ ពី​សំណាក់​ក្រុម​ទាហាន​កង​ពល​ធំ​អន្តរាគមន៍​លេខ២ នៅ​ចំណុច​ភ្នំ​ខ្យង ក្នុង​ឃុំ​កន្ទួត​ ស្រុក​ស្វាយ​លើ រយ:​ពេល ២ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ នេះ។

រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ចេញ​លិខិត​ជូន​ដំណឹង​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី២៥ កុម្ភៈ ថា​ការ​បាញ់​គ្រាប់​ពិត​នេះ​គឺជា​សកម្មភាព​ហ្វឹកហ្វឺន​របស់​សិក្ខា​កាម​ពល​ទាហាន​​តាម​ការ​គ្រោង​ទុក។ អាជ្ញាធរ​ក៏​ស្នើ​ឱ្យ​ពលរដ្ឋ​ចូលរួម​សហការដោយ​ចៀស​វាង​ឆ្លង​ចូល ឬ​ទៅ​កៀក​នឹង​ទី​តាំង​តំបន់​ហាម​ឃាត់ត្រង់​កន្លែង​បាញ់​គ្រាប់​ពិត​ជា​បណ្ដោះអាសន្ន​សិនដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។