#រូបត្លុកនយោបាយ៖ «ចិនហាមកម្ពុជាមិនឲ្យប្រើអាវុធរបស់ខ្លួនវាយប្រហាថៃ»

សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានជួបប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃទី១៧ ខែកក្កដា ហើយលោកបានលើកឡើងពីការព្រួយបារម្ភរបស់ថៃ ចំពោះការបញ្ជូនអាវុធ ជាពិសេសរថក្រោះផលិតដោយប្រទេសចិន ទៅឲ្យប្រទេសកម្ពុជា។ លោក អានុទីន បញ្ជាក់ថា ជាការឆ្លើយតប ប្រធានាធិបតីចិនបានធានាថា នឹងមិនឲ្យកម្ពុជាប្រើប្រាស់អាវុធដែលទទួលបានពីចិន សម្រាប់យកទៅវាយប្រហារលើប្រទេសថៃឡើយ។

កម្ពុជាទទួលបានរថគ្រោះប្រភេទ T59D ចំនួន៣៩គ្រឿង ក្នុងចំណោម៩៣គ្រឿង ដែលចិនបានព្រមព្រៀងប្រគល់មកឲ្យកម្ពុជា តាំងពីមិនទាន់ផ្ទុះសង្គ្រាម។ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ធ្លាប់បានប្រតិកម្មថា រថក្រោះដែលចិនប្រគល់ឲ្យទាំងនេះ មិនបានស្នើ១០ភាគនៃរថគ្រោះ ដែលកម្ពុជាកំពុងប្រើនោះទេ។

ទោះជាយ៉ាងណា ការអះអាងរបស់នាយករដ្ឋមន្ត្រីថៃ ថាប្រធានាធិបតីចិន មិនឲ្យកម្ពុជាប្រើប្រាស់អាវុធទទួលបានពីចិនសម្រាប់វាយប្រហារលើថៃនោះ មិនទាន់មានការឆ្លើយតបផ្ទាល់ពីភាគីចិន និងកម្ពុជានៅឡើយទេ៕

#រូបត្លុកនេះ ជាគំនិតរបស់អ្នកគូររូបត្លុក!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។