មនុស្សគន្លឹះក្នុងបណ្ដាញបក្ខពួកនិយម៖

លោក ហ៊ុន ម៉ាណែត និងសាច់ញាតិរបស់លោក ឧបនាយករដ្ឋមន្ត្រី មន្ត្រីរដ្ឋាភិបាល សាច់ញាតិ និង/ឬ សហការីមុខជំនួញអាជីវកម្ម នៃឧបនាយករដ្ឋមន្ត្រីថ្មី គ្រួសារ ឬត្រកូល បន្ទាត់«ខ្សែក្រហម» ភ្ជាប់មនុស្សភាគច្រើន ទៅកាន់លោក ហ៊ុន ម៉ាណែត ទំនាក់ទំនង/ចំណងគ្រួសារ ចំណងអតីតកាល សហគ្រាសអាជីវកម្ម សហគ្រាសអាជីវកម្មបម្រើឱ្យសម្ពន្ធភាព ទំនាក់ទំនង​បន្ទាត់«ខ្សែក្រហម»

ចុចត្រង់នេះដើម្បីមើលគំនូសតាងក្រាហ្វិក

ត្រកូល ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណែត ពេជ ចន្ទមុនី ហ៊ុន ម៉ានី ត្រកូល PHEAPIMEX NVC CORP. LTD. ពេជ អភិរៈ ឡាវ សុខហ៊ុយ ឡាវ ម៉េងឃីន ឡាវ វ៉ាន់ ឡាវ ជៀជីន ជឹង សុភាព ជឹង ធានសេង តាន់ សឺយមួយ ជឹង សុគន្ធាវី ត្រកូល អូន ព័ន្ធមុនីរ័ត្ន ត្រកូល វង្សី វិស្សុត ក្រុមហ៊ុន BAITANG (KAMPUCHEA) PLC ក្រុមហ៊ុន SF GROUP LTD. CAM F & B SERVICES CO., LTD. អូន ព័ន្ធមុនីរាជ អ៊ឹម ប៉ូលីកា វូ សុភៈទេវី វង្សី ពុទ្ធិសេដ្ឋ ត្រកូល ស៊ុន ចាន់ថុល ត្រកូល ជា ស៊ីម ត្រកូល ស ខេង ស៊ុន សុត្ថា ស៊ុន ខេនីខេង ខូវ ផល្លាបុត្រ ជា ប៉ិន ជា ស៊ីម ញ៉ែម សឿន ញ៉ែម សាខន ស ខេង ត្រកូល ទៀ បាញ់ EVERFORTUNE REAL ESTATE CO., LTD. SOKIMEX INVESTMENT GROUP CO., LTD. CAMBODIA POWER TRANSMISSION LINES CO., LTD. ឡាវ កាង តៅ តឿន ទៀ បាញ់ Se Thma Pich គិត ច័ន្ទគ្រឹស្នា ត្រកូល នេត សាវឿន TECHNOVAGE SOLUTION CO., LTD. NVC CORP. LTD. KAM CHIN INT’L COOPERATION សារិន បារាំង ហុក ចិន្តាវី ហ៊ុន ម៉ានិត ហ៊ុន គឹមឡេង នេត ធីតាវិឈុណា នេត ធីតាច័ន្ទធីម៉ា ត្រកូល យឹម ឆៃលី យឹម ឆៃលីន យឹម លាង យឹម ឆៃលី យឹម បូណ៌មី ត្រកូល មាស សុភា មាស សុភា មាស សុភារិទ្ធ មាស សុភារី KAM CHIN INT’L COOPERATION ចាង យុនហ្វេង ត្រកូល ជា សុផារ៉ា ជា សុផារ៉ា ជា សុផាម៉ាដែន ត្រកូល កែ គឹមយ៉ាន កែ សួនសូភី កែ គឹមយ៉ាន ម៉ៅ ម៉ាល័យ ត្រកូល ឌិត មុន្ទី ឌិត មុន្ទី ឌិត ទីណា ឌិត នីតា ត្រកូល សាយ ឈុំ សាយ ឈុំ ត្រកូល ហង់ ជួន ហង់ ជួន ហង់ វិមលា ហង់ជួន ណារ៉ុន ROYAL GROUP COMPANIES គិត ម៉េង ហែម សុវត្ថិ EZECOM Phnom Penh SEZ PLC លឹម ឈីវហូ កើត រិទ្ធ ទន់ ស្រីអូនសូហ្វី ទន់ ចាយ សុខ ចិន្តាសោភា អូន ព័ន្ធមុនីរ័ត្ន វង្សី វិស្សុត ស៊ុន ចាន់ថុល ស សុខា ទៀ សីហា សាយ សំអាល់ នេត សាវឿន

គណៈរដ្ឋមន្ត្រីថ្មីរបស់
នាយករដ្ឋមន្ត្រី
ហ៊ុន ម៉ាណែត ពោរពេញទៅដោយបណ្ដាញបក្ខពួកនិយមចាក់ស្រេះ

អូសលើអេក្រង់ដើម្បីចាប់ផ្ដើម

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូណេស៊ី (Indonesia) ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។ (Yasuyoshi Chiba/Pool via Reuters)


នៅពេលដែលលោក ហ៊ុន ម៉ាណែត ឡើងស្នងតំណែងពីឪពុករបស់លោកគឺលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាកាលពីខែសីហា មនុស្សមួយចំនួនសង្ឃឹមថា លោកនឹងក្លាយជាកម្លាំងមួយជួយឱ្យមានកំណែទម្រង់នៅក្នុងប្រទេសមួយដែលមានការអភិវឌ្ឍន៍តាមបែបអព្ភូតហេតុក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយ ហើយដែលការអភិវឌ្ឍន៍នេះត្រូវបានអន្តរាយដោយប្រព័ន្ធនយោបាយបែបជួយគ្នាទៅវិញទៅមក ឬ «ឯងជួយអញ អញជួយឯង» និងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។


ប៉ុន្តែ ប្រសិនបើមន្ត្រីជាន់ខ្ពស់១០រូបដែលលោក ហ៊ុន ម៉ាណែត តែងតាំងឱ្យធ្វើជាឧបនាយករដ្ឋមន្ត្រីរបស់លោកនោះ គឺសុទ្ធតែជាមន្ត្រីដែលធ្លាប់បម្រើការងារក្នុងប្រព័ន្ធនយោបាយ«ឯងជួយអញ អញជួយឯង»របស់ឪពុកគាត់ដដែលនោះ របបដឹកនាំថ្មីនេះគឺកំពុងបង្កើនទ្វេដងនូវអំពើបក្ខពួកនិយមដ៏រីករាលដាលដែលមានស្រាប់រួចទៅហើយបន្តពីរបបមុន។

ការវិភាគរបស់វិទ្យុអាស៊ីសេរី រកឃើញថា ឧបនាយករដ្ឋមន្ត្រី៧នាក់ក្នុងចំណោមឧបនាយករដ្ឋមន្ត្រីទាំង១០នាក់ សុទ្ធតែមានចំណងសម្ពន្ធភាពជាមួយគ្នាទៅវិញទៅមក និងជាមួយលោក ហ៊ុន ម៉ាណែត តាមរយៈចំណងជំនួញអាជីវកម្មក្តី ចំណងអាពាហ៍ពិពាហ៍ក្តី ឬចំណងសាច់ឈាមនឹងគ្នាក្តី។ អំណាច និងញាតិសន្តានដ៏ជិតដិតហ៊ុមព័ទ្ធចាក់ស្រេះបែបនេះ គឺជាប្រផ្នូលអាក្រក់សម្រាប់ពលរដ្ឋកម្ពុជាទាំងឡាយណាដែលហ៊ានសង្ឃឹមថាពួកគេអាចនឹងមានសំឡេងច្រើនជាងមុននៅក្នុងរដ្ឋាភិបាលថ្មីនេះ។

ឧបនាយករដ្ឋមន្ត្រីដែលភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយលោក ហ៊ុន ម៉ាណែត តាមមធ្យោបាយផ្សេងៗ៖

Black and white portrait of Aun Pornmoniroth

អូន ព័ន្ធមុនីរ័ត្ន

ឧបនាយករដ្ឋមន្ត្រី,
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល

Black and white portrait of Vongsey Vissoth

វង្សី វិស្សុត

ឧបនាយករដ្ឋមន្ត្រី,
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី, តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល

Black and white portrait of Sar Sokha

ស សុខា

ឧបនាយករដ្ឋមន្ត្រី,
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង, កូនប្រុសលោក ស ខេង

Black and white portrait of Tea Seiha

ទៀ សីហា

ឧបនាយករដ្ឋមន្ត្រី,
រដ្ឋមន្ត្រីក្រសួងការពារជាតិ, តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប, កូនប្រុសលោក ទៀ បាញ់

Black and white portrait of Say Samal

សាយ សំអាល់

ឧបនាយករដ្ឋមន្ត្រី,
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ

Black and white portrait of Sun Chanthol

ស៊ុន ចាន់ថុល

ឧបនាយករដ្ឋមន្ត្រី,
សហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន, តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល

Black and white portrait of Neth Savoeun

នេត សាវឿន

ឧបនាយករដ្ឋមន្ត្រី

នៅចំចំណុចស្នូលនៃបណ្ដាញចាក់ស្រេះនេះ មានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមេកើយ។ ស្ថិតក្នុងវ័យ៤៦ឆ្នាំ និងធ្លាប់បានបញ្ចប់ការសិក្សានៅសាលាយោធា West Point លោកបានទទួលតំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុករបស់លោកកាលពីខែសីហា ឆ្នាំ២០២៣។ ប៉ុន្តែ លោកក៏ជាសមាជិកដ៏សំខាន់មួយរូបនៃគ្រួសារដែលមានបណ្ដាញចងសម្ពន្ធភាពទំនាក់ទំនងល្អជាងគេបង្អស់មួយនៅក្នុងប្រទេសនេះដែរ។ ការចងសម្ពន្ធភាពទំនាក់ទំនងទាំងនោះបានរីកធំឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ជាពិសេសតាមរយៈការផ្សាភ្ជាប់សាច់ឈាមនឹងគ្នាដោយចំណងអាពាហ៍ពិពាហ៍ ដែលបានចងភ្ជាប់លោក ហ៊ុន ម៉ាណែត និងប្អូនបង្កើតទាំង៤នាក់របស់លោក ទៅនឹងបុគ្គលកម្ពុជាដ៏មានអំណាចជាច្រើននាក់ផ្សេងទៀត។

Black and white portrait of Hun Manet

ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រី, តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ

Black and white portrait of Pich Chanmony

ពេជ ចន្ទមុនី

ស្ត្រីទី១, អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម
គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA), កូនស្រីលោក
ពេជ សោភ័ន

Black and white portrait of Hun Many

ហ៊ុន ម៉ានី

រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ, តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ

ប្រពន្ធលោក ហ៊ុន ម៉ាណែត គឺអ្នកស្រី ពេជ ចន្ទមុនី ធ្វើជាស្ពានចម្លងតភ្ជាប់រវាងគ្រួសារដែលមានពាណិជ្ជកម្មនៅកម្ពុជាជាមួយនឹងទ្រព្យនយោបាយរបស់ត្រកូលហ៊ុននៅក្នុងប្រទេសនេះ។ ប្អូនប្រុសរបស់អ្នកស្រី គឺលោក ពេជ អភិរៈ បានរៀបការជាមួយអ្នកស្រី ឡាវ សុខហ៊ុយ ជាឈាមថ្មីដ៏សំខាន់នៃត្រកូលមួយដែលគ្រប់គ្រងក្រុមហ៊ុន ភាពីម៉ិច (Pheapimex)។ ក្រុមហ៊ុននេះជាបណ្ដាញក្រុមហ៊ុនជាច្រើនដែលប្រតិបត្តិការអាជីវកម្មក្នុងគ្រប់ឧស្សាហកម្មទាំងអស់នៅកម្ពុជា ពោលគឺធ្វើយ៉ាងណាឱ្យតែអាចកើបប្រាក់ដុល្លារបាន។

ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ភាពីម៉ិច គ្រុប សុទ្ធតែជាឥស្សរជននៅភ្នំពេញ។ អ្នកស្រី ជឹង សុភាព គឺជាប្រធានក្រុមហ៊ុន ភាពីម៉ិច គ្រុប នេះ។ អ្នកស្រីគឺជាមនុស្សជំនិតម្នាក់របស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រពន្ធរបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី។ ប្តីរបស់អ្នកស្រី ជឹង សុភាព គឹលោក ឡាវ ម៉េងឃីន។ លោកគឺជាអ្នកធានាដើមទុននយោបាយរបស់ពួកគេនៅក្នុងស្ថាប័នព្រឹទ្ធសភា។

Black and white portrait of Pich Aphirak

ពេជ អភិរៈ

ប្អូនប្រុសអ្នកស្រី ពេជ ចន្ទមុនី, ម្ចាស់ក្រុមហ៊ុន Milex Pty Ltd.; Leex Pty Ltd.

Black and white portrait of Lau Sok Huy

ឡាវ សុខហ៊ុយ

ប្រពន្ធលោក ពេជ អភិរៈ, ម្ចាស់ក្រុមហ៊ុន Milex Pty Ltd., កូនស្រីលោក ឡាវ ម៉េងឃីន និងអ្នកស្រី ជឹង សុភាព

Black and white portrait of Lau Ming Kan

ឡាវ ម៉េងឃីន

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា

Black and white portrait of Lau Jia Zhen

ឡាវ ជៀជីន

ប្រពន្ធ​​លោក
អូន ព័ន្ធមុនីរាជ, កូនស្រី​លោក ឡាវ វ៉ាន់

Black and white portrait of Choeung Sopheap

ជឹង សុភាព (ហៅយាយភូ)

ប្រធានអគ្គនាយកក្រុមហ៊ុនភាពីម៉ិច (Pheapimex), ប្រពន្ធលោក ឡាវ ម៉េងឃីន

Black and white portrait of Choeung Sokuntheavy

ជឹង សុគន្ធាវី

នាយិកាប្រតិបត្តិក្រុមហ៊ុន Vital Premium Water, កូនស្រីអ្នកស្រី ជឹង សុភាព ជាមួយប្តីមុន

Black and white portrait of Choeung Theanseng

ជឹង ធានសេង

កូនប្រុសអ្នកស្រី ជឹង សុភាព ជាមួយប្តីមុន, នាយកក្រុមហ៊ុន Phnom Penh Precast Plants

Black and white portrait of Tan Soeun Moy

តាន់ សឺយមួយ

សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ), ប្រពន្ធលោក ជឹង ធានសេង

Black and white portrait of Lau Vann

ឡាវ វ៉ាន់

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងពលតូចលេខ៧០, និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់មែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia), ម្ចាស់ក្រុមហ៊ុន Vann Vy Pty Ltd., កូនប្រុសលោក ឡាវ ម៉េងឃីន ជាមួយប្រពន្ធមុន

កូនស្រីអ្នកស្រី ជឹង សុភាព គឺអ្នកស្រី ជឹង សុគន្ធាវី បានរៀបការជាមួយកូនប្រុសលោក ឡាវ ម៉េងឃីន គឺលោក ឡាវ វ៉ាន់ ដែលជាឧត្ដមសេនីយ៍មួយរូបនៅកម្ពុជា។ ថ្មីៗនេះ កូនស្រីរបស់ពួកគេគឺអ្នកស្រី ឡាវ ជៀជីន បានពង្រឹងសម្ពន្ធភាពអាជីវកម្មដ៏យូរអង្វែងរបស់គ្រួសារមួយនេះជាមួយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន តាមរយៈការរៀបការជាមួយកូនប្រុសរបស់លោក អូន ព័ន្ធមុនីរ័ត្ន គឺលោក អូន ព័ន្ធមុនីរាជ។

ចាប់តាំងពីឆ្នាំ២០១៣មក ឈ្មោះរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលេចត្រដែតឡើងសម្រាប់តំណែងអនាគត
នាយករដ្ឋមន្ត្រីរបស់បក្សកាន់អំណាច។ ប៉ុន្តែ ក្រោយមក លោកត្រូវបានគេផ្តល់ឱ្យនូវមុខតំណែងជាឧបនាយករដ្ឋមន្ត្រីវិញ នៅពេលដែលលោក
ហ៊ុន ម៉ាណែត ទទួលបានតំណែងកំពូលរបស់ប្រទេសនេះ។ ប្រពន្ធលោក អូន ព័ន្ធមុនីរ័ត្ន គឺអ្នកស្រី
អ៊ឹម ប៉ូលីកា គឺជាម្ចាស់ភាគហ៊ុនម្នាក់រួមជាមួយសមាជិកគ្រួសារត្រកូលដែលគ្រប់គ្រងក្រុមហ៊ុន ភាពីម៉ិច គ្រុប នៅក្នុងគម្រោងអភិវឌ្ឍន៍សណ្ឋាគារមួយនៅប្រទេសស៊ីប (Cyprus) ដែលជាផ្នែកមួយនៃគម្រោងវិនិយោគដើម្បីទទួលបានសញ្ជាតិរបស់ប្រទេសនេះ។ គម្រោងអភិវឌ្ឍន៍របស់ពួកគេបានទាក់ទាញចំណាប់អារម្មណ៍ពីនគរបាលនៃប្រទេសស៊ីបចាប់តាំងពីពេលនោះមក។

Black and white portrait of Aun Pornmonireach

អូន ព័ន្ធមុនីរាជ

កូនប្រុសលោក
អូន ព័ន្ធមុនីរ័ត្ន, ម្ចាស់ក្រុមហ៊ុន Dedicated Prosperitas Pty

Black and white portrait of Aun Pornmoniroth

អូន ព័ន្ធមុនីរ័ត្ន

ឧបនាយករដ្ឋមន្ត្រី,
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល

Black and white portrait of Im Paulika

អ៊ឹម ប៉ូលីកា

ប្រពន្ធលោក
អូន ព័ន្ធមុនីរ័ត្ន

Black and white portrait of Vou Sopheaktevy

វូ សុភៈទេវី

ប្រពន្ធលោក វង្សី វិស្សុត

Black and white portrait of Vongsey Vissoth

វង្សី វិស្សុត

ឧបនាយករដ្ឋមន្ត្រី,
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី, តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល

Black and white portrait of Vongsey Buddhiseth

វង្សី ពុទ្ធិសេដ្ឋ

កូនប្រុសលោក
វង្សី វិស្សុត,
ម្ចាស់ភាគហ៊ុន
SF Group Ltd.

អ្នកស្រី អ៊ឹម ប៉ូលីកា ក៏មានចំណែកផលប្រយោជន៍អាជីវកម្មនៅប្រទេសសិង្ហបុរី (Singapore) និងនៅកម្ពុជា ជាមួយអ្នកស្រី វូ សុភៈទេវី ដែលជាប្រពន្ធរបស់ឧបនាយករដ្ឋមន្ត្រីមួយរូបទៀត គឺលោក វង្សី វិស្សុត។ កូនប្រុសរបស់ពួកគេ គឺលោក វង្សី ពុទ្ធិសេដ្ឋ មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Cam F & B Services Co. Ltd. ដែលមានអ្នកស្រី ស៊ុន សុត្ថា ជាសហកម្មសិទ្ធិ។ អ្នកស្រី ស៊ុន សុត្ថា គឺជាប្រពន្ធរបស់ឧបនាយករដ្ឋមន្ត្រីម្នាក់ទៀត គឺលោក ស៊ុន ចាន់ថុល។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានសញ្ជាតិអាមេរិកាំង។ លោកជាអតីតនាយកគ្រប់គ្រងមួយរូបនៅក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ General Motors។ លោក ស៊ុន ចាន់ថុល ក៏ជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ហើយក្រោយមកបានក្លាយជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្អូនថ្លៃរបស់លោកដែលឥឡូវនេះបានបែកបាក់គ្នា គឺលោក ខូវ ផល្លាបុត្រ បានរៀបការជាមួយកូនស្រីលោក ជា ស៊ីម។ លោក ជា ស៊ីម បានកាន់តំណែងជាប្រធានព្រឹទ្ធសភារហូតទាល់តែដល់ពេលលោកស្លាប់នៅឆ្នាំ២០១៥។

Black and white portrait of Sun Sotha

ស៊ុន សុត្ថា

ប្រពន្ធលោក
ស៊ុន ចាន់ថុល, កូនស្រីច្បងឧកញ៉ា ខូវ ជឺលី

Black and white portrait of Sun Kenny Kheng

ស៊ុន ខេនីខេង

បងប្រុសលោក
ស៊ុន ចាន់ថុល,
នាយកក្រុមហ៊ុន Mekong Thmorda Industries Co., Ltd.

Black and white portrait of Sun Chanthol

ស៊ុន ចាន់ថុល

ឧបនាយករដ្ឋមន្ត្រី,
សហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន, តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល

Black and white portrait of Khaou Phallaboth

ខូវ ផល្លាបុត្រ

កូនប្រុសឧកញ៉ា ខូវ ជឺលី, ជាអ្នកទោសរត់គេចខ្លួនពីការកាត់ទោសរបស់
តុលាការឱ្យជាប់គុក២០ឆ្នាំពីបទប៉ុនប៉ងសម្លាប់ និងរំលោភភរិយា និងកូនស្រីលោក ស៊ុន ចាន់ថុល

Black and white portrait of Chea Pine

ជា ប៉ិន

កូនស្រី​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា, អតីត​ប្រពន្ធ​លោក
ខូវ ផល្លាបុត្រ

Black and white portrait of Chea Sim

ជា ស៊ីម

(ស្លាប់)
អតីតប្រធានព្រឹទ្ធសភា

Black and white portrait of Nhem Soeun

ញ៉ែម សឿន

(ស្លាប់)
ប្រពន្ធលោក ជា ស៊ីម

Black and white portrait of Sakhan Nhem

ញ៉ែម សាខន

ប្រពន្ធលោក ស ខេង

Black and white portrait of Sar Sokha

ស សុខា

ឧបនាយករដ្ឋមន្ត្រី,
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង, កូនប្រុសលោក ស ខេង

Black and white portrait of Sar Kheng

ស ខេង

ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឋានៈស្មើឧបនាយករដ្ឋមន្ត្រី, តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង, អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ប្អូនថ្លៃស្រីលោក ជា ស៊ីម គឺអ្នកស្រី ញ៉ែម សាខន គឺជាប្រពន្ធរបស់អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។ កូនប្រុសរបស់ពួកគេ គឺលោក ស សុខា ស្នងតំណែងទាំងពីរនេះចាប់តាំងពីមានការផ្ទេរអំណាចកាលពីខែសីហាមក។

ទីប្រឹក្សាលោក ស ខេង គឺលោក ឡាវ កាង គឺជាម្ចាស់ភាគហ៊ុនម្នាក់នៃក្រុមហ៊ុន Sokimex Investment Group Co. Ltd. ដែលធ្លាប់ត្រូវបានមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ពណ៌នាម្តងថាជា «អ្នករកលុយឱ្យគណបក្សប្រជាជនកម្ពុជា»។ ទិន្នន័យចុះបញ្ជីពាណិជ្ជកម្មឆ្នាំ២០១៩របស់ក្រុមហ៊ុននេះ បញ្ជាក់ពីការពិតនៃការអះអាងរបស់មេបក្សប្រឆាំងបែបនេះ។ ក្នុងនោះ គេឃើញមានសមាជិកគ្រួសារលោក ហ៊ុន ម៉ាណែត និងគ្រួសាររបស់អតីតឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី និងលោក
ទៀ បាញ់ និងគ្រួសារដទៃទៀត។

Black and white portrait of Lav Kang

ឡាវ កាង

អនុប្រធានសភា
ពាណិជ្ជកម្មកម្ពុជា

Black and white portrait of Tao Toeun

តៅ តឿន

ប្រពន្ធលោក ទៀ បាញ់

Black and white portrait of Tea Seiha

ទៀ សីហា

ឧបនាយករដ្ឋមន្ត្រី,
រដ្ឋមន្ត្រីក្រសួងការពារជាតិ, តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប, កូនប្រុសលោក ទៀ បាញ់

Black and white portrait of Tea Banh

ទៀ បាញ់

ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឋានៈស្មើឧបនាយករដ្ឋមន្ត្រី, តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប, អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ

Black and white portrait of Kith Chankrisna

គិត ច័ន្ទគ្រឹស្នា

ទីប្រឹក្សាលោក
សាយ សំអាល់, នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Power Transmission Lines Co., Ltd.

Black and white portrait of Say Samal

សាយ សំអាល់

ឧបនាយករដ្ឋមន្ត្រី,
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ

Black and white portrait of Se Thma Pich

Se Thma Pich

ទីប្រឹក្សាលោក
សាយ សំអាល់,
នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Power Transmission Lines Co., Ltd.

កាលពីខែសីហា លោក ទៀ បាញ់ ក៏បានផ្ទេរតួនាទីជារដ្ឋមន្ត្រីការពារជាតិ និងឧបនាយករដ្ឋមន្ត្រីឱ្យទៅកូនប្រុសរបស់លោក គឺលោក ទៀ សីហា ដែលពីមុនជាឧត្ដមសេនីយ៍ និងជាអភិបាលខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ២០០៦មក លោក ទៀ សីហា គឺជាម្ចាស់កម្មសិទ្ធិកាន់កាប់ភាគហ៊ុនចំនួន ១៥% នៃក្រុមហ៊ុន (Cambodia) Power Transmission Lines Co., Ltd. (CPTL) ដែលសាងសង់ និងប្រតិបត្តិការអនុស្ថានីយផ្គត់ផ្គង់អគ្គិសនីនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ទេសាភិបាលដទៃទៀតនៃក្រុមហ៊ុននេះ មានដូចជា លោក គិត ច័ន្ទគ្រឹស្នា ដែលជាទីប្រឹក្សាដ៏យូររបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។ ប្អូនថ្លៃរបស់លោក សាយ សំអាល់ គឺលោក ឌិត ទីណា គឺជារដ្ឋមន្ត្រីក្រសួងកសិកម្ម។

ទេសាភិបាលក្រុមហ៊ុន CPTL ទីបី និងចុងក្រោយ គឺ លោក Se Thma Pich។ លោកគឺជាដៃគូអាជីវកម្មរបស់លោក សារិន បារាំង ដែលប្រកបអាជីវកម្មជាមួយអ្នកស្រី ហុក ចិន្តាវី ប្រពន្ធរបស់ប្អូនប្រុសលោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន ម៉ានិត ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ។

Black and white portrait of Sarin Baraing

សារិន បារាំង

នាយកក្រុមហ៊ុន Libra Private Security Service Co., Ltd.

Black and white portrait of Hok Chendavy

ហុក ចិន្តាវី

(ហៅ ឌី សុខីទីឃាយុកោ) ប្រពន្ធលោក ហ៊ុន ម៉ានិត

Black and white portrait of Neth Savoeun

នេត សាវឿន

ឧបនាយករដ្ឋមន្ត្រី

Black and white portrait of Hun Kimleng

ហ៊ុន គឹមឡេង

ប្រពន្ធលោក នេត សាវឿន

Black and white portrait of Hun Manith

ហ៊ុន ម៉ានិត

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ, មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោក, អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ

Black and white portrait of Neth Thida Vichhuna

នេត ធីតាវិឈុណា

កូនស្រីលោក នេត សាវឿន, ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឋានៈស្មើរដ្ឋលេខាធិការ

Black and white portrait of Neth Thida Chanthima

នេត ធីតាច័ន្ទធីម៉ា

កូនស្រីលោក នេត សាវឿន, ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឋានៈស្មើប្រធាននាយកដ្ឋាន

រីឯ បងជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត គឺអ្នកស្រី ហ៊ុន គឹមឡេង ឯណោះវិញ អ្នកស្រីបានរៀបការជាមួយឧបនាយករដ្ឋមន្ត្រី នេត សាវឿន។ កូនស្រីពីរនាក់ក្នុងចំណោមកូនស្រីបីនាក់របស់ពួកគេ គឺអ្នកនាង នេត ធីតាច័ន្ទធីម៉ា និងអ្នកស្រី នេត ធីតាវិឈុណា ទទួលបានតួនាទីនៅក្នុងក្រសួងការបរទេសក្នុងអំឡុងពេលដែលមានការផ្ទេរអំណាចមកឱ្យរដ្ឋាភិបាលថ្មី។ ថ្មីៗនេះ អ្នកស្រី នេត ធីតាវិឈុណា បានរៀបការជាមួយលោក ហែម សុវត្ថិ ដែលជានាយកប្រតិបត្តិមួយរូបនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់លោក គិត ម៉េង។ លោក គិត ម៉េង គឺជាទីប្រឹក្សាដ៏យូររបស់លោក ហ៊ុន សែន។

ក្រៅពីឧបនាយករដ្ឋមន្ត្រីទាំង៧នាក់នេះ ឧបនាយករដ្ឋមន្ត្រីបីនាក់ទៀត មិនជាប់ក្នុងបណ្តាញទំនាក់ទំនងនេះដោយផ្ទាល់ទេ បើទោះបីជាពួកគេភាគច្រើនមានសម្ពន្ធភាពគ្រួសាររបស់ពួកគេតែរៀងៗខ្លួនក៏ដោយ។ លោក កើត រិទ្ធ អតីតសាស្ត្រាចារ្យច្បាប់ដែលទទួលបានការអប់រំនៅប្រទេសបារាំង បានចូលបម្រើការងារក្នុងក្រសួងយុត្តិធម៌ រហូតឡើងក្លាយជារដ្ឋមន្ត្រីនៃក្រសួងនេះកាលពីឆ្នាំ២០២០។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានចាប់ផ្ដើមអាជីពជាមន្ត្រីរាជការក្នុងក្រសួងទេសចរណ៍កាលពីឆ្នាំ១៩៩៣។ បីឆ្នាំក្រោយមក លោកបានរៀបការជាមួយកូនស្រីអតីតអភិបាលខេត្តសៀមរាប និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោក ទន់ ចាយ។ ខុសពីឧបនាយករដ្ឋមន្ត្រីពីររូបនេះ សម្រាប់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន វិញ លោកហាក់ឡើងតំណែងតាមបែបតពូជច្បាស់ជាងនេះ។ ឪពុករបស់លោក គឺលោក ហង់ ជួន គឺជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌កាលពីដើមទសវត្សរ៍ទី៩០ ហើយក្រោយមកជាសមាជិកព្រឹទ្ធសភា។ កូនស្រីរបស់លោក ហង់ជួន ណារ៉ុន បច្ចុប្បន្នកំពុងបម្រើការងារក្នុងក្រសួងសេដ្ឋកិច្ច។


បើទោះបីជាពួកគេមិននៅក្នុងបន្ទាត់ខ្សែក្រហមនេះក៏ដោយ ក៏ក្រុមនេះរួមមានមនុស្សដ៏មានអំណាចបំផុតនៅកម្ពុជា។ សូមចុចលើប៊ូតុងខាងក្រោមដើម្បីបង្ហាញសមាជិកនៃត្រកូលនីមួយៗនៅក្នុងក្រាហ្វិកនេះ។



កាលពីឆ្នាំ២០១៦ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បាននិយាយវាយបកទៅក្រុមអ្នករិះគន់លោកដោយលោកជំរុញឱ្យពួកគេស្វែងរកនរណាម្នាក់ដែលមានសមត្ថភាពប្រសើរជាងកូនៗរបស់លោក ក្រោយពេលលោកតែងតាំងកូនប្រុសទាំងពីរនាក់របស់លោកឱ្យទៅកាន់តំណែងខ្ពស់ក្នុងអង្គភាពរបស់លោក។ ក្រុមអ្នកការពារឈាមថ្មីនៃតំណែងឧបនាយករដ្ឋមន្ត្រីទាំង១០រូបរបស់លោក ហ៊ុន ម៉ាណែត អាចផ្តល់អំណះអំណាងស្រដៀងគ្នាដែរថា ឧបនាយករដ្ឋមន្ត្រីទាំង១០រូបនេះសុទ្ធតែជាមនុស្សល្អបំផុតហើយដែលត្រូវបានគេជ្រើសរើសសម្រាប់បម្រើការងារអស់ទាំងនេះ។ ក៏ប៉ុន្តែ នៅក្នុងប្រទេសមួយដែលមានប្រជាជនសរុបប្រមាណ១៧លាននាក់ បើវាមិនមែនជាអំពើបក្ខពួកនិយមទេនោះ ទើបវាជារឿងចម្លែកមែនទែនដែលឧបនាយករដ្ឋមន្ត្រីទាំង៧រូបដែលមានសមត្ថភាពខ្ពស់ កំពុងរីករាយនឹងចំណងសម្ពន្ធភាព និងទំនាក់ទំនងស្និទ្ធស្នាលដ៏យូរអង្វែងរបស់ពួកគេបែបនេះ៕

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត (រូបកណ្តាល) និង​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក ថតរូប​​ជុំគ្នា​​ជាក្រុម​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា។ ឧបនាយករដ្ឋមន្ត្រីថ្មី ៧នាក់ ក្នុង​ចំណោម ១០នាក់ សុទ្ធតែ​​មាន​​ភ្ជាប់​ទំនាក់ទំនង​​ជាមួយ​គ្នា​ទៅវិញ​ទៅមក និង​ជាមួយ​លោក ហ៊ុន ម៉ាណែត តាម​មធ្យោបាយ​ផ្សេងៗដូចដែល​បាន​គូសបញ្ជាក់​ក្នុង​អត្ថបទ​​ខាងលើ។ រូបថត​​ដោយ Photo by Kok KY/Cambodia’s Government Cabinet/AFP