ហេតុ​អ្វី​បាន​ជា​កូនៗ ​របស់​អ្នក​ភូមិ​នៅ​ភ្នំ​គូលែន​បង្ខំ​ចិត្ត​ឈប់​រៀន?

បើ​ទោះ​បី​ជា​ពលរដ្ឋ​រស់​នៅ​លើ​ខ្នងភ្នំ​គូលែន​ អតីត​រាជ​ធានី​បុរាណ​ក្នុង​ខេត្ត​សៀមរាប កើន​ឡើង​ជាង​មួយ​ពាន់​គ្រួសារ​ហើយ​ក្តី​ ក៏​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អប់រំ​ នៅ​មាន​តិចតួច​នៅ​ឡើយ​ ​ហាក់​មិន​ឆ្លើយតប​នឹង​កំណើន​ប្រជាជន​នោះ​ទេ។ ពលរដ្ឋ​ត្អូញត្អែរ​ថា បញ្ហា​ខ្វះ​សាលា​វៀន ផ្លូវ​ពិបាក​ធ្វើ​ដំណើរ និង​គ្មាន​អគ្គិសនី​ប្រើ​ប្រាស់ ជា​កត្តា​រួមផ្សំ​សំខាន់ ធ្វើឱ្យ​កូនៗ​របស់​ពួកគាត់​ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា​ទាំង​វ័យក្មេង។