រំលងទៅមាតិកាចម្បងក្រុមស្ត្រីមកពីគ្រប់វិស័យ៖ «រដ្ឋាភិបាលមិនបានលើកកម្ពស់ការគោរពសិទ្ធិស្ត្រី»
ក្រុមស្ត្រីរងគ្រោះដីធ្លី អាជីវករ និងមន្ត្រីអង្គការសង្គមស៊ីវិលប្រមាណ ៦០០នាក់ នាំគ្នាប្រារព្ធទិវាអន្តរជាតិនារី ខួបទី១១៤ ក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចស្ដ្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» នៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី៨ ខែមីនានេះ។ ពួកគេលើកឡើងថា រដ្ឋាភិបាលនៅមិនទាន់ធានាឱ្យមានការគោរពសិទ្ធិស្ត្រី និងក្មេងស្រីឱ្យបានពេញលេញនៅឡើយទេ ដែលឱ្យមានស្ត្រីជាច្រើនរងនូវអំពើហិង្សា ការបៀតបៀន ការចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌ និងរំលោភសិទ្ធិនៅកន្លែងការងារ៕