តើ​កម្ពុជានឹងរងផលប៉ះពាល់អ្វីខ្លះ បើរដ្ឋាភិបាលត្រកូលហ៊ុននៅតែ​តោងវៀតណាមជាខ្នងបង្អែកអំណាច?

​​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ ​ទី២៥ ​ខែ​កុម្ភៈ នេះ​ ​ពិភាក្សា​សំខាន់​ជុំវិញចូលរួម​ប្រជុំរបស់ឳកូនលោក​ ហ៊ុន សែន ​ជាមួយ​បក្ស​កុម្មុយនីស្ដ​វៀតណាម​នៅ​ទីក្រុង​ហូជីម៉ិញ​ (Ho Chi Minh City) ​ប្រទេស​វៀតណាម​កាលពី​ចុង​សប្តាហ៍​មុន ​ដែល​អ្នកវិភាគ​យល់​ថាជា​ការបង្ហាញ​ភាព​ឱន​លំទោន ​និង​ដឹង​គុណ​វៀតណាម ​ដែល​បាន​ជ្រោមជ្រែង​អំណាច​ត្រកូល​ហ៊ុន​មក​ដល់​សព្វថ្ងៃ​នេះ។​ ​ បើសិន​រដ្ឋាភិបាល​ត្រកូល​ហ៊ុន នៅតែ​តោង​វៀតណាម​ជាខ្នង​បង្អែក​អំណាច​បែប​នេះ តើ​កម្ពុជា​នឹង​រង​ផលប៉ះពាល់​អ្វីខ្លះ?​ ​ ​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី​ដែល​មាន​មាន​វាគ្មិន​កិត្តិយស​២រូប​គឺ​​លោក​ គឹម សុខ ​អ្នក​អត្ថាធិប្បាយ​នយោបាយ​ និង​កញ្ញា​ លី ស្រីស្រស់​ ​អ្នក​អត្ថាធិប្បាយ​នយោបាយ​ និង​ជា​និស្សិត​សិក្សា​ផ្នែក​គោលនយោបាយ​នៅ​សាកល​វិទ្យាល័យ​មីនីសូតា ​(University of Minnesota)។​ ​ ​លោក​ ​មាន ឫទ្ធិ ​សម្របសម្រួល​កម្មវិធីនេះ៖​ ​​