រំលងទៅមាតិកាចម្បងតស់! មកមើលកសិករភ្ញាស់ពងទាកូនដោយប្រើអង្កាមតាមបែបធម្មជាតិ
អ្នកស្រុកត្រាំកក់ ខេត្តតាកែវ មួយចំនួនប្រកបរបរភ្ញាស់ពងទាកូនលក់ដើម្បីដោះស្រាយជីវភាពគ្រួសារ។ ក្នុងចំណោមអ្នកភ្ញាស់ពងទាកូនលក់ទាំងនោះ មានអាជីវករម្នាក់គឺលោកស្រី ប៉ាត យេត ជ្រើសយកការភ្ញាស់ពងទាកូនដោយប្រើអង្កាមតាមបែបបុរាណ ពីព្រោះការភ្ញាស់បែបបុរាណធ្វើឱ្យពងទាកូនមានរសជាតិឆ្ងាញ់ជាង ការភ្ញាស់ដោយប្រើទូអគ្គិសនី។ ថ្វីត្បិតការភ្ញាស់ពងទាកូនតាមបែបបុរាណចំណាយកម្លាំងពលកម្មច្រើន ប៉ុន្តែ លោកស្រី ប៉ាត យេត អះអាងថា ការភ្ញាស់បែបនេះ គឺជាការចូលរួមរក្សាមុខរបរតាមបែបបុរាណបន្តពីបងស្រីលោកស្រីមក ហើយបច្ចុប្បន្ននេះ ពុំមានអាជីវករភ្ញាស់ពងទាកូនតាមបែបបុរាណនេះឡើយ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/economy/incubation-duck-eggs-takeo-province-cambodia-02192025115046.html