ឃាតករ​ពិត​នៅ​ក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា និង​លោក ហុក ឡងឌី «ជា​មនុស្ស​តែ​មួយ»?

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជំរុញ​ឱ្យ អគ្គស្នងការ​រង​នគរបាល​ជាតិ​លោក ឌី វិជ្ជា សហការ​ជា​មួយ​នឹង​បារាំង ដើម្បី​វែកមុខ​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​លោក សម រង្ស៊ី ចាត់​ទុក​ថា​គឺ​លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​ទាំង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា និង ​លោក ហុក ឡងឌី ដែល​ជា​ឪពុក​របស់​លោក ឌី វិជ្ជា កាលជាង១០ឆ្នាំមុន។ ចំណែក លោក ឌី វិជ្ជា បាន​ឆ្លើយ​តប​ថា ការ​លើក​ឡើង​របស់​ លោក រង្ស៊ី ជា​រឿង​មិន​ពិត ដែល​មាន​ចេតនា​អាក្រក់​ទម្លាក់​កំហុស​មក​លើ​រដ្ឋាភិបាល៕ 👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/iQpFt18nrr8