#ខ្លីៗពីអាស៊ីសេរី [២០៧]៖ អាមេរិកផ្អាកជំនួយ, ការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ...

រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​គួរ​ដឹង៖ ១. អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក​បន្ត​ផ្ដល់​ជំនួយ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ ២. សង្គម​ស៊ីវិល​ខកចិត្ត​​នឹង​ក្រុមហ៊ុន​សាជីវកម្ម អយ​កូក្រេឌីត (Oikocredit) ដែល​មិន​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ ៣. ពលរដ្ឋ​ម្នាក់ រង​របួស​ក្នុង​ពេល​ចុះ​ឃាត់​គ្រឿង​ចក្រ​​របស់​ក្រុមហ៊ុន​អភិបាលរង​ខេត្ត​ព្រះវិហារ មិន​ឱ្យ​ឈូស​ឆាយ​ដី​ព្រៃ​ជំនឿ និង​បំផ្លាញ​ដីស្រែ​ចម្ការ​ពួកគាត់ ៤. កសិករ​នៅ​ខេត្ត​បន្ទាយមានជ័យ ស្នើ​ឱ្យ​រដ្ឋាភិបាល​ដក​អភិបាល​ខេត្ត​នេះ​ចេញ​ពី​តំណែង ដោយ​ចោទ​ថា​បង្ខំ​ឱ្យ​ពលរដ្ឋ​យក​ដី​តំបន់២​ទៅ​ចាប់ឆ្នោត៕