រំលងទៅមាតិកាចម្បងកូដករណាហ្គាវើលដ៍៖ «ប្រសិនបើប្រព័ន្ធច្បាប់រឹងមាំ នោះវិវាទការងាររបស់ពួកគាត់ នឹងទទួលបានដំណោះស្រាយ»
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ចោទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថា តែងតែចេញមុខការពារថៅកែក្រុមហ៊ុន។ ពួកគាត់ថា នេះបណ្ដាលមកពីប្រព័ន្ធច្បាប់នៅមានភាពទន់ខ្សោយ។ ការចោទប្រកាន់នេះ ធ្វើឡើងនៅថ្ងៃទី២១ កុម្ភៈ បន្ទាប់ពីក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៤០នាក់ ទៅតាមដានញត្តិដែលពួកគាត់បានដាក់ទៅក្រសួងការងារ កាលពីថ្ងៃទី១០ ខែមករា កន្លងទៅ៕