អ្នកវិភាគ៖​ យុត្តិធម៌នៅតែមានសម្រាប់លោក​ លិម គិមយ៉ា​ ទោះ​យូរ​ឬឆាប់​

​#សម្រង់សម្ដីសំខាន់ៗ​៖​ ​លោក​ វ៉ន ចាន់ឡូត​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​ លើកឡើងក្នុងវេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ​កាលពី​យប់​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ថា​យុត្តិធម៌នៅក្នុងរឿងក្តីសម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក​ លិម គិមយ៉ា​ នៅ​តែ​មាន​សង្ឃឹម​ ហើយថ្ងៃ​ណាមួយ​យុត្តិធម៌​នឹង​ត្រូវ​បាន​ផ្តល់​ឱ្យ​គ្រួសារ​លោក៕​ ​​