រំលងទៅមាតិកាចម្បងឃួង ស្រេង «គ្មានមនុស្សធម៌ជាខ្មែរ»
លោក ឃួង ស្រេង មានប្រវត្តិការងារក្នុងជួរស្ថាប័នរដ្ឋតាំងពីលោកមានតំណែងជាមន្ត្រីសាលាខណ្ឌតូចតាច រហូតដល់ពេលលោកត្រូវបានរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន តែងតាំងឱ្យធ្វើជាអភិបាលរាជធានីភ្នំពេញរហូតដល់ពេលបច្ចុប្បន្ន ដោយសារស្នាដៃបម្រើគ្រួសារត្រកូលហ៊ុន។
ក្នុងអាណត្តិដឹកនាំរបស់លោកអំពើហិង្សាជាច្រើនករណី បានកើតឡើងមកលើពលរដ្ឋ សង្គមស៊ីវិល និងអ្នកនយោបាយបក្សប្រឆាំងប្រព្រឹត្តដោយអាជ្ញាធរក្រុងភ្នំពេញ។ ក្នុងអំពើឃាតកម្មសម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា នៅទីក្រុងបាងកក កាលពីថ្ងៃទី០៧ ខែមករា ប្រភពមួយចំនួនអះអាងថា ជនសង្ស័យជនជាតិខ្មែរឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលតុលាការថៃបានចេញដីកាតាមចាប់ខ្លួននោះ ក៏ជាកូនចៅរបស់លោក ឃួង ស្រេង ថែមទៀត។ តើលោក ឃួង ស្រេង មានប្រវត្តិយ៉ាងណា?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/profiles/profile-of-phnom-penh-governor-khuong-sreng-01162025121604.html