តើ​រដ្ឋាភិបាល​គិត​គូរ​ពី​សិទ្ធិ​ស្ត្រី​កម្រិត​ណា?

ក្រុម​មេដឹកនាំ​កម្ពុជា​ច្រើន​តែ​លើក​ឡើង​ថា «ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ» ហើយ «រដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី» នៅ​ពេល​និយាយ​ដល់​រឿង​សិទ្ធិ​ស្ត្រី។ ប៉ុន្តែ​ ស្ត្រី​មួយ​ចំនួន​ ដែល​រងគ្រោះ​ដោយសារ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ប្រតិកម្ម​ថា ពួក​មេ​ដឹក​នាំ​កម្ពុជា​គិត​គូរ​ខ្លាំង​តែ​ទៅ​លើ​ស្ត្រី​ ដែល​ជា​ប្រពន្ធ​កូន និង​បក្ខ​ពួក​របស់​ខ្លួន ដោយ​មិន​បាន​មើល​ឃើញ​ពី​ទុក្ខ​វេទនា​របស់​ពួកគាត់​ឡើយ៕​