លោកស្រី ប៉ាត់ រស្មី ត្រៀមសម្រាលកូនតស៊ូនឹងការលំបាក ខណៈប្តីជាប់គុក

លោកស្រី ប៉ាត់ រស្មី ប្រពន្ធសកម្មជនចលនាមាតាធម្មជាតិលោក ថុន រដ្ឋា លើកឡើងថា សព្វថ្ងៃលោកស្រីជួបការលំបាកកាន់តែខ្លាំង ដោយសារត្រូវត្រៀមសម្រាលកូនទី៣ ហើយត្រូវមើលថែកូនៗពីរនាក់ទៀត ខណៈប្ដីបន្តជាប់ឃុំក្នុងពន្ធនាគារ។ លោកស្រីថា ទោះលំបាកយ៉ាងណា ក៏លោកស្រីនឹងប្រឹងតស៊ូ ហើយបន្តលើកទឹកចិត្តប្ដី ដែលជាប់ឃុំទាំងអយុត្តិធម៌ដោយសារតែចូលរួមការពារបរិស្ថាន។ ការលើកឡើងនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិទាំង៥ រូប ក្រោមហេតុផលថា ពួកគាត់នឹងបន្តប្រព្រឹត្តបទល្មើសបន្តទៀត៕