សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម ដាក់​គោលដៅ​បន្ត​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​សម្រាប់​ឆ្នាំ ​២០២៥​

ព្រះសង្ឃ​ សកម្មជន​ខ្មែរ​ក្រោម​ និង​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ បាននាំ​គ្នា​ដាក់​ញាតិ​នៅស្ថាន​កុងស៊ុល​វៀតណាម​ នៅរដ្ឋកាលីហ្វ័រញ៉ា (California) ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ព្រះ​សង្ឃ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ដែល​ត្រូវ​វៀតណាម​ចាប់​​ដាក់​​ពន្ធនាគារ​ ដោយសារ​តែ​ពួកគាត់​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម​។ ស្របពេល​ដែល​ខ្មែរ​ក្រោម​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ទាមទារ​សហគមន៍​អន្តរជាតិ​ដាក់​គំនាប​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ខ្មែរ​ក្រោម​នេះ ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ក៏​បាន​កំណត់​ទិសដៅ​ឆ្នាំ២០២៥​ ដើម្បី​បន្ត​ទាមទារ​សិទ្ធិស្វ័យសម្រេច។