រំលងទៅមាតិកាចម្បងពលរដ្ឋរងគ្រោ៖ អាជ្ញាធរខេត្តពោធិ៍សាត់ បង្ខំឱ្យពួកគាត់រុះរើចេញពីផ្ទះសម្បែងដែលមិនពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង
ខុទ្ទកាល័យនាយករដ្ឋមន្រ្ដី នៅថ្ងៃទី១០ ខែមីនា បន្ដបដិសេធមិនទទួលញ្ញតិពីពលរដ្ឋរស់នៅភូមិដីក្រហម ខេត្តពោធិ៍សាត់ ដោយឱ្យពួកគាត់ទៅជួបមេធាវីស្ម័គ្រចិត្ដលោកនាយករដ្ឋមន្រ្តីជាមុនសិន។ ទោះជាយ៉ាងណា ពួកគាត់នៅតែប្ដេជ្ញាដាក់ញ្ញតិទៅភាគីពាក់ព័ន្ធ និងទទូចឱ្យ លោក ហ៊ុន ម៉ាណែត ចុះទៅពិនិត្យទីតាំងជាក់ស្ដែង ដើម្បីធ្វើកិច្ចអន្តរាគម៍រកដំណោះស្រាយជុំវិញរឿងដែលអាជ្ញាធរបណ្ដេញពួកគាត់ចេញទាំងបង្ខំនេះ៕