រំលងទៅមាតិកាចម្បងតុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតរួមគ្នាបង់ប្រាក់១០ម៉ឺនដុល្លារ
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈនេះ ដាក់កំហិតឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និង សកម្មជនពីរនាក់ទៀត រួមគ្នាបង់សំណងការខូចខាតដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន១០ម៉ឺនដុល្លារ ក្នុងរយៈពេលមួយខែ។ លោក រ៉ុង ឈុន ថា សំណងដ៏ច្រើននេះ គឺជា ការសម្ពាធធ្ងន់ធ្ងរលើលោក ដែលគ្មានកំហុស។