រំលងទៅមាតិកាចម្បងលោកស្រី ង៉ែត ឃុន ថា តុលាការយកលិខិតឱ្យកូនស្រីលោកស្រីផ្តិតមេដៃជាថ្នូរបាននៅក្រៅឃុំ
សកម្មជនដីធ្លីតំបន់បឹងកក់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំម៉ី ថា មន្រ្តីពន្ធនាគារបានយកលិខិតមួយច្បាប់ឱ្យកូនស្រីរបស់គាត់ គឺលោកស្រី អេង សុខា ផ្តិតមេដៃលើកិច្ចសន្យាជាថ្នូរនឹងការទទួលបានសិទ្ធិនៅក្រៅឃុំបណ្តោះអាសន្ន។ លោកស្រី ង៉ែត ឃុន នៅថ្ងៃទី១០ ខែមីនា បានមកសួរសុខទុក្ខអំពីស្ថានភាពជំងឺកូនលោកស្រី ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ៕