រំលងទៅមាតិកាចម្បងពលរដ្ឋខ្មែរនៅក្រៅប្រទេសបន្តធ្វើបុណ្យ និងប្ដេជ្ញារកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា
ខ្មែររស់នៅក្បែរទីក្រុងវ៉ាស៊ីងតោន (Washington DC) សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៦ ខែមករា ម្សិលមិញ បានជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសល និងអំពាវនាវរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា នៅវត្តព្រះពុទ្ធរង្សីក្នុងរដ្ឋញូវជឺស៊ី ( New Jersey) នៃសហរដ្ឋអាមេរិក (USA)។
ពួកគាត់ទទូចឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចាប់ជនសង្ស័យ ២រូបគឺ ពេជ្រ គឹមស៊្រិន និង លី រតនរស្មី ទៅឱ្យអាជ្ញាធរថៃ ដើម្បីបន្តនីតិវិធី។
ជាមួយគ្នានេះ ពួកគាត់ក៏អំពាវនាវដល់រដ្ឋាភិបាលបារាំងឱ្យដាក់សំណើផ្លូវការទៅរដ្ឋាភិបាលកម្ពុជាឱ្យចាប់ជនសង្ស័យ ២រូបនេះ ដើម្បីធានាផ្ដល់យុត្តិធម៌ដល់លោក លិម គិមយ៉ា។
សូមទស្សនាកិច្ចសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងលោក សេង រតនា ជុំវិញការជួបជុំធ្វើបុណ្យឧទ្ទិសកុសល និងអំពាវនាវរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា នៅវត្តព្រះពុទ្ធរង្សី ដូចតទៅ៖
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/lim-kimya-cnrp-cambodia-01262025114732.html