រំលងទៅមាតិកាចម្បងIMF ព្រមានថា សេដ្ឋកិច្ចកម្ពុជាប្រឈមនឹងការធ្លាក់ចុះ ដោយសារការកែប្រែគោលនយោបាយរបស់ដៃគូពាណិជ្ជកម្មធំៗ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្រមានថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥នេះ ប្រឈមនឹងការផ្អៀងទៅរកការធ្លាក់ចុះ ដោយសារកត្តាភាពងាយរងគ្រោះមួយចំនួន ទាំងនៅក្នុងស្រុក និងក្រៅស្រុក។ កត្តាទាំងនោះ មានដូចជា ការកែប្រែគោលនយោបាយរបស់ប្រទេសដែលជាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា ការចាកចេញពីសមាហរណកម្មភូមិសាស្ត្រសេដ្ឋកិច្ច និងការបន្តកម្សោយក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ IMF ព្យាករថា សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងវិញក្នុងកម្រិតល្មម ខណៈក្នុងឆ្នាំ២០២៥នេះ កម្ពុជាអាចទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,៨ភាគរយ៕