ពលរដ្ឋប្រមូលផ្ដុំតវ៉ាសុំលោក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យពួកគាត់បន្តរកស៊ីរាវលៀសតាមដងទន្លេចិញ្ចឹមជីវិត

ការតវ៉ារបស់អ្នកភូមិឆ្នុកទ្រូ ក្នុងខេត្តកំពង់ឆ្នាំង ផ្ទុះឡើងបន្ទាប់មន្ត្រីអាជ្ញាធរ និងកងកម្លាំងទាហានប្រដាប់ដោយកាំភ្លើងម៉ាក់អាកា (AK) បានចុះរឹបអូសលៀសពីពលរដ្ឋ និងឈ្នួញជាច្រើនការ៉ុង ដោយចោទប្រកាន់ថា ពលរដ្ឋដែលប្រកបរបររាវលៀសនោះ ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។ អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏ហាមប្រាមមិនឱ្យពលរដ្ឋបន្តរកស៊ីរាវលៀសតាមដងទន្លេសាបទៀតនោះទេ។