រំលងទៅមាតិកាចម្បងអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ក្នុងពេលប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី
អាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ខណៈពួកគាត់ជួបជុំគ្នាក្នុងទីអារាមមួយក្នុងខេត្តព្រះត្រពាំង ឬវៀតណាមប្តូរទៅជាខេត្តត្រាវិញ (Tra Vinh) ដើម្បីប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី កាលពីថ្ងៃទី៨ ខែមីនា ។ សកម្មជន និងអ្នកការពារសិទ្ធិមនុស្សខ្មែរក្រោម ថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរវៀតណាម និងទាមទារឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោមបន្តទៀត។