រំលងទៅមាតិកាចម្បងពលរដ្ឋប្រមាណ១០០គ្រួសារចេញតវ៉ាទាមទារប្លង់កម្មសិទ្ធិដីធ្លីលើកោះមាស
ពលរដ្ឋប្រមាណ១០០គ្រួសារ នៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចេញតវ៉ានៅថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីស្នើសុំអាជ្ញាធរជួយចេញប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់នៅលើកោះមាស។ ពលរដ្ឋទាំងនេះអះអាងថា ពួកគាត់បានកាន់កាប់ដីធ្លីនិងធ្វើចម្ការនៅលើកោះមាសអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរបានយកដីពួកគាត់ ទៅជួលឱ្យក្រុមហ៊ុនឯកជនវិនិយោគទៅវិញ៕