មតិលើបណ្ដាញសង្គម៖ «រៀនដើម្បីក្លាយជាអ្នកមាន លួចថវិកាជាតិជាប្រព័ន្ធ»

ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើលសង្គម រិះគន់ក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួន តាមរយៈបណ្ដាញសង្គម អំពីការសម្ញែងទ្រព្យសម្បត្តិ មហាសាលប្រណាំងប្រជែងគ្នា ក្នុងពិធីប្រចាំគ្រួសារ ដូចជាពិធីមង្គលការកូនជាដើម។ ក្នុងពិធីនីមួយៗ ពួកគេបានជះលុយ ចំណាយចោលរាប់ម៉ឺនដុល្លារ ខណៈប្រជាពលរដ្ឋសាមញ្ញម្នាក់ៗរកស៊ីបានព្រឹកខ្វះល្ងាច និងកំពុងជំពាក់បំណុលធនាគារវ័ណ្ឌក៕