រំលងទៅមាតិកាចម្បងអ្នកកោះមាស៖ «យើងម្ចាស់ដីអត់ដឹងថា [រដ្ឋ] យកដីទៅជួលឱ្យគេ»
ប្រជាពលរដ្ឋរស់នៅលើកោះមាស ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញប្រមាណ ១០០នាក់នៅថ្ងៃទី២៧ ខែកុម្ភៈ បានប្រមូលផ្ដុំគ្នាចេញតវ៉ាសាជាថ្មីទៀត ប្រឆាំងនឹងរដ្ឋាភិបាលដែលជួលដីនៅតំបន់កោះមាសឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export) របស់អ្នកឧញ៉ា ឃុន សៀ។ អ្នកនៅតំបន់កោះមាសអះអាងថា ពលរដ្ឋមួយចំនួនបានកាន់កាប់ដីធ្លីនៅតំបន់មានជម្លោះតាំងពីអំឡុងឆ្នាំ១៩៩៧ ប៉ុន្តែ រដ្ឋាភិបាលបែរជាកាត់ដីដែលពលរដ្ឋកំពុងរស់នៅ និងធ្វើដំណាំផ្ដល់ឱ្យក្រុមហ៊ុនឯកជនកាន់កាប់៕
👉 ស្ដាប់ និងទស្សនាសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះ៖ https://youtu.be/37kvo4iXKoQ