សមត្ថកិច្ចបញ្ជូនជនសង្ស័យជនជាតិចិន៣នាក់ដែលសម្លាប់ក្មេងស្រី ហេង សៀវលី ទៅតុលាការ

នគរបាលជំនាញបានបញ្ជូន បុរសជនជាតិចិនចំនួន ៣នាក់ដែលបានរៀបចំគម្រោងសម្លាប់នារីវ័យក្មេងឈ្មោះ ហេង សៀវលី ទៅតុលាការក្រុងភ្នំពេញ ដើម្បីបន្តនីតិវិធី កាលពីល្ងាចថ្ងៃទី៦ ខែមីនា។ ការសម្រេចបញ្ជូនជនសង្ស័យទៅតុលាការនេះ ធ្វើឡើងនៅក្រោយពេល ដែលសមត្ថកិច្ចចាប់បានជនសង្ស័យជនជាតិចិនម្នាក់ទៀត ដែលជាមេខ្លោងក្នុងករណីឃាតកម្មនេះ។