កូដករណាហ្គាវើលដ៍៖ ចោទក្រសួង​ការងាថា​ជា «ខ្នង​បង្អែក​ ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍»

​ក្រុម​កូដករ​ណាហ្គាវើលដ៍ (NagaWorld)​ ប្រមាណ​ ២០​នាក់​ នៅ​ថ្ងៃ​ទី​២៨ ​កុម្ភៈ បន្តចេញធ្វើកូដកម្ម ​នៅមុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់ការរើសអើងសហជីពឯករាជ្យ គោរពសិទ្ធិកម្មករ និង​ទទួលយក​ថ្នាក់​ដឹក​នាំ​សហជីព​ចូល​ធ្វើ​ការ​វិញ​​។ ​ក្រុមកូដករបន្ដ​ចោទ​ក្រសួងការងារ​ថា​ តែងតែចេញមុខការពារ និងជា​ខ្នង​បង្អែករបស់ថៅកែ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍៕​