អ្នក​ស្រុក​ពួក ខេត្ត​សៀមរាប​ចាប់​យក​របរ​ដឹក​ភ្ញៀវ​ទេសចរ​តាម​រទេះ​ក្របី​ដើម្បី​ចិញ្ចឹម​ជីវិត

ប្រជា​សហគមន៍​រស់នៅ​ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ប្រមាណ២០​នាក់​ប្តូរ​ពី​យក​ក្របី​ទៅ​ភ្ជួរស្រែ​ចម្ការ​មក​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត ​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃចិញ្ចឹម​គ្រួសារ និង​សង​បំណុល​ធនាគារ។ ពួកគាត់​ថា ថ្វីត្បិត​របរ​ដឹក​ភ្ញៀវ​ទេសចរ​នេះ​មិន​អាច​ផ្តល់​ប្រាក់កម្រៃ​ច្រើន​ក្តី ប៉ុន្តែ​ពួកគាត់​អាច​ចូលរួម​ថែរក្សា​រទេះ​ក្របី ​ដែល​ដូនតា​ខ្មែរ​ប្រើប្រាស់ជា​មធ្យោបាយ​ដឹក​ជញ្ជូន​សម្ភារៈ​បម្រើ​ឱ្យ​វិស័យ​កសិកម្ម និង​ដឹក​ជញ្ជូន​មនុស្ស​ជាដើម៕ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/economy/residents-at-angkor-area-use-buffaloes-to-carry-tourists-to-make-profit-01302025035508.html