រំលងទៅមាតិកាចម្បងពលរដ្ឋខ្មែរក្រោម ធ្វើបាតុកម្មទាមទារឱ្យវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្ស និងព្រះសង្ឃខ្មែរក្រោម ១៣ នាក់
ពលរដ្ឋខ្មែរក្រោម ធ្វើបាតុកម្មនៅមុខកុងស៊ុលវៀតណាម ប្រចាំនៅទីក្រុងសានហ្វ្រានស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ទី២៧ មករា ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្ស និងព្រះសង្ឃខ្មែរក្រោម ដែលវៀតណាមបានចាប់ខ្លួនយកទៅដាក់ពន្ធនាគារ តាំងដើមឆ្នាំ២០២៤មក។