ស៊ីម៉ាក់៖ ការផ្អាកជំនួយភ្លាមៗរបស់អាមេរិក ធ្វើឱ្យប៉ះពាល់ដល់ដំណើរការ បោសសម្អាតមីន

អង្គភាពជំនាញបោសសម្អាតមីន ស៊ីម៉ាក់ (CMAC)ឱ្យដឹងថា ការសម្រេចផ្អាកជំនួយភ្លាមៗរបស់សហរដ្ឋអាមេរិក ធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការស្រាវជ្រាវ និងបោសសំអាតសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងខេត្តចំនួន៨ នៅភាគឦសាន និងភាគបូព៌ា របស់កម្ពុជា។ បញ្ហាចម្បងនោះ គឺអ្នកបោសសម្អាតមីនជាច្រើននាក់ នឹងគ្មានការងារធ្វើ៕