រំលងទៅមាតិកាចម្បង«កូនខ្ញុំឈប់រៀនទៅធ្វើការរកលុយជួយបង់ធនាគារ បែរជាត្រូវបានគេសម្លាប់»
ឪពុកម្ដាយរបស់នារីរងគ្រោះឈ្មោះ ហេង សៀវលី ដែលអាជ្ញាធរជឿថា នាងត្រូវបានជនជាតិចិនមួយក្រុមរៀបចំផែនការសម្លាប់បំបិទមាត់នោះ ឱ្យដឹងថា កូនស្រីរបស់ពួកគាត់កតញ្ញូចំពោះឪពុកម្ដាយ និងមានអត្តចរិតស្លូតបូត។ ម្ដាយជនរងគ្រោះអះអាងថា ថ្វីត្បិតកូនស្រីមានអាយុត្រឹមតែ ១៨ឆ្នាំ កាលនៅមានជីវិត គឺនាងបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ និងខិតខំពុះពារស្វែងរកការងារ ដើម្បីបានប្រាក់ជួយទំនុកបម្រុងប្អូនៗឱ្យបានរៀនសូត្រ ជួយឪពុកម្ដាយសងបំណុលធនាគារ និងផ្គត់ផ្គង់ជីវភាពក្រីក្រ ខណៈឪពុកក៏មានវ័យចំណាស់ និងមានជំងឺប្រចាំកាយ៕