រំលងទៅមាតិកាចម្បងមហាជនបួងសួងឲ្យលោក ជុន ច័ន្ទបុត្រ ឆាប់មានសុខភាពល្អឡើងវិញ
មហាជនលើបណ្ដាញសង្គមកំពុងចាប់អារម្មណ៍ខ្លាំងទាក់ទងនឹងបញ្ហាសុខភាពរបស់លោក ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី។ ពួកគាត់បានសរសេរសារជូនពរនៅលើបណ្ដាញសង្គមព្រោងព្រាត ក្នុងនោះប្រិយមិត្តខ្លះបានសរសេរសារផ្ញើតាមអ៊ីមែលមកវិទ្យុអាស៊ីសេរីដោយផ្ទាល់ បង្ហាញពីក្តីកង្វល់របស់ពួកគាត់ជាខ្លាំងចំពោះស្ថានភាពសុខភាពរបស់លោក ជុន ច័ន្ទបុត្រ។