តើហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាគ្រប់គ្រងអំពើឆបោកតាម​អនឡាញលែងបាន?

​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃ​អង្គារ​ ទី​១១ ​ខែ​មីនា​ នេះ ​ពិភាក្សា​លើ​ប្រធាន​បទ​ថា​តើ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​អំពើ​ឆបោក​តាម​អនឡាញ​លែងបាន?​ ​ តើ​បញ្ហា​ឆបោក​តាម​អនឡាញ​ប្រព្រឹត្ត​ចេញ​ពី​ទឹកដី​កម្ពុជា​ឈាន​ដល់​ចំណុច​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​លែង​បាន​ ហើយ​គួរ​ត្រូវ​ប្រកាស​អាសន្ន​ហើយឬនៅ?​ ​ ​សូមទស្សនា​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ដោយ​មាន​វាគ្មិន​​កិត្តិយស​២​រូប​​គឺ​លោក​ ឌី ថេហូយ៉ា ​ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ទេសន្តរ​ប្រវេសន៍​នៃ​អង្គការ សង់ត្រាល់ និង​លោក​ ប៉ោ មករា​ អ្នកសិក្សារ​ស្រាវជ្រាវ​បញ្ហា​សង្គម​និង​នយោបាយ។​ លោក​ មាន ឫទ្ធិ​ ​សម្របសម្រួល​កម្មវិធី​នេះ៕​