អ្នកភូមិជ្រោយអំពិល១ នៅកោះមាស ខកចិត្តដែលរដ្ឋាភិបាលមិនបញ្ជូនមន្រ្តីចុះមកដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់

ពលរដ្ឋជាង ១០០គ្រួសារ រស់នៅលើកោះមាស ស្ថិតនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខកចិត្តចំពោះអាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលមិនចាត់តាំងមន្រ្តីមកចូលរួមកិច្ចប្រជុំដោះស្រាយផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងផ្ទះជូនពួកគាត់។ ពួកគាត់ថា អាជ្ញាធរបានចុះស្រង់ទិន្នន័យក្បាលដី និងលំនៅដ្ឋានតាំងពីឆ្នាំ ២០២០មកហើយ តែមិនទាន់ចេញប្លង់កម្មសិទ្ធិដល់ពួកគាត់នៅឡើយទេ។ ពួកគាត់ទទូចឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិដល់ពួកគាត់ ដែលជាម្ចាស់ដី ដោយអះអាងថា ពួកគាត់បានកាន់កាប់ដីធ្លីតាំងពីឆ្នាំ ១៩៧៩មក តែអាជ្ញាធរបានយកដីពួកគាត់ ទៅជួលឱ្យក្រុមហ៊ុនឯកជនទៅវិញ៕