អ្នកភូមិកោះមាស ត្អូញត្អែរពីតម្លៃបន្លែចុះថោកគ្មានទីផ្សារ

កសិករ​ដាំ​បន្លែ​ចម្រុះ​នៅ​ភូមិកោះមាស ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្អួញត្អែរ​ពី​តម្លៃ​បន្លែ​ចុះ​ថោក ខណៈ​រដ្ឋ​នៅ​តែ​មិន​អាច​រក​ទីផ្សារ​ជូន​ពួកគាត់បាន និង​បណ្តោយ​ឱ្យ​ប្រទេស​ជិតខាង​នាំ​បន្លែ​ចូល​ក្នុង​ស្រុក​កាន់​តែ​ច្រើន។ ពួកគាត់​ក៏​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​បណ្តាល​មក​ពី​ចោរ​លួច​ម៉ាស៊ីនបូមទឹក ដែល​ធ្វើ​ឱ្យ​ការ​ធ្វើ​កសិកម្ម​របស់​​ពួកគាត់​កាន់​តែ​លំបាក៕