រំលងទៅមាតិកាចម្បងសកម្មជនដីធ្លីបឹងកក់ទាមទារឱ្យអាជ្ញាធរដោះលែងកូនស្រីវិញ
សកម្មជនដីធ្លីបឹងកក់លោកស្រី ង៉ែត ឃុន ហៅយាយ ម៉ាំមី ទាមទារឱ្យអាជ្ញាធរដោះលែងកូនស្រីឈ្មោះ អេង សុខា វិញ។ លោកស្រី អេង សុខា ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីថ្ងៃទី៣១មករា ខណៈលោកស្រីកំពុងផ្សាយផ្ទាល់តាមហ្វេសប៊ុកនៅមុខតុលាការ និយាយរិះគន់ការកាត់ក្ដីរបស់តុលាការ មិនផ្ដល់យុត្តិធម៌ដល់ម្ដាយលោកស្រី ដែលត្រូវក្រុមសន្តិសុខក្រុងភ្នំពេញ វាយឱ្យបែកក្បាលហូរឈាម ពេលចេញតវ៉ារកដំណោះស្រាយជម្លោះដីធ្លីកាលពីជាង១០ឆ្នាំមុន។ នៅថ្ងៃទី១ កុម្ភៈ អាជ្ញាធរបានបញ្ជូនលោកស្រី អេង សុខា មកសាកសួរនៅតុលាការ និងបានបញ្ជូនលោកស្រីទៅឃុំខ្លួននៅអធិការនគរបាលខណ្ឌជ្រោយចង្វារវិញ៕